នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរូម៉ានីនិងសាធារណរដ្ឋឆែក។

(VOVWORLD) -  នារសៀលថ្ងៃទី ១៨ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរូម៉ានីចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសានិងសាធារណរដ្ឋឆែកពីថ្ងៃទី ១៦ដល់ថ្ងៃទី១៨ខែមេសា។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរូម៉ានីនិងសាធារណរដ្ឋឆែក។ - ảnh 1 ទិដ្ឋភាពនៃពិធីជូនដំណើរលោកនាយករដ្ឋមន្ត្រីនិងលោកជំទាវ រួមទាំងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Vaclav Havel នៃក្រុង Praha (រូបថត:TTXVN)

ជោគជ័យដ៏សំខាន់ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់រូម៉ានីនិងសាធារណរដ្ឋឆែករបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម មិនត្រឹមតែរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងវៀតណាមជាមួយបណ្តាប្រទេសមិត្តភក្តិនៅអ៊ឺរ៉ុបខាងកើត និងរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការឱ្យបានទូលំទូលាយថែមទៀតប៉ុណ្ណោះទេ ថែមទាំងទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីរូម៉ានីនិងសាធារណរដ្ឋឆែក ដើម្បីជំរុញការចុះហត្ថ លេខានិងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀត ណាម - EU (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) ទៀតផង ដើម្បីបើកឱកាស សហប្រតិបត្តិការថ្មីរវាងវៀតណាមនិង EU និយាយរួម ជាពិសេសជាមួយរ៉ូម៉ានីនិងសាធារណរដ្ឋឆែកនិយាយដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ