នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យវៀតណាមនិងព្រុយណេបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រនិងមហាសមុទ្រ

(VOVWORLD) - ក្នុងជំនួបពិភាក្សាជាមួយព្រះមហាក្សត្រប៊្រុយណេ Haji Hassanal Bolkiah នាថ្ងៃទី ២៧ ខែមិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអបអរសារទរចំពោះការដែលភាគីទាំងពីរដំឡើងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដោយអះអាងថាការដំឡើងទំនាក់ទំនង រវាងប្រទេសទាំងពីរ នឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-ប្រ៊ុយណេ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យវៀតណាមនិងព្រុយណេបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រនិងមហាសមុទ្រ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងព្រះមហាក្សត្រប៊្រុយណេ Haji Hassanal Bolkiah

លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដើម្បីធ្វើឲ្យជាក់ស្តែងនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងប៊្រុយណេនោះ ភាគីទាំងពីរត្រូវការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ថ្នាក់ផ្សេងៗ ក៏ដូចជាជួបប្រាស្រ័យនិងពិគ្រោះយោបល់នៅវេទិកាពហុភាគីដើម្បីជំរុញប្រសិទ្ធភាពនូវយន្តការនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងរឹតបន្តឹងនូវជំនឿទុកចិត្តផ្នែកនយោបាយផងដែរ។   លោក Nguyen Xuan Phuc ក៏អះអាងទៀតថា វៀតណាមនិងព្រុយណេសុទ្ធតែជាប្រទេសជាប់សមុទ្រ ដែលមានឋានៈនិងតួនាទីភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់ ហេតុដូច្នេះហើយភាគីទាំងពីរគប្បីជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រនិងមហាសមុទ្រដោយបានចាត់ទុកនេះគឺជាសសរស្តម្ភមួយក្នុងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ លោក Nguyen Xuan Phuc បានអបអរសារទរចំពោះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងប្រភពផលមូលដ្ឋាននិងទេសចរណ៍ប្រ៊ុយណេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតខ្សែទូរស័ព្ទក្តៅដើម្បីជួយឧបត្ថម្ភដល់សកម្មភាព នេសាទលើលំហរសមុទ្រ ព្រមទាំង ស្នើឲ្យភាគីទាំងពីរសិក្សាស្រាវជ្រាវបង្កើតសារជីវកម្មធ្វើការរុករកនិងកែច្នៃជលផល។

រីឯខ្លួនវិញ ព្រះមហាក្សត្រប្រ៊ុយណេ ទ្រង់បានអះអាងថាភាគីទាំងពីរអាចជំរុញវិស័យ សហប្រតិបត្តិការផ្សេងៗទៀតដូចជា ការបញ្ជាក់សម្គាល់ចំណីអាហារឲ្យ  សមស្របជាមួយអតិថិជនឥស្លាម។ ព្រះមហាក្សត្រប្រ៊ុយណេ ទ្រង់ក៏អបអរសាទរ វៀតណាមចំពោះការអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP) ហើយព្រះមហាក្សត្រប្រ៊ុតណេបានអះអាងថាប៊្រុយណេនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ក៏ដូចជាសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីបង្ហើយកិច្ចចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ