នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី
(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែមីនា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី លោក Teo Chee Hean។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី លោក Teo Chee Hean (រូបថតៈ chinhphu.vn)
|
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឱ្យលោកឧបនា យករដ្ឋមន្រ្តី Teo Chee Hean បន្តយកចិត្តទុកដាក់ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឲ្យកាន់តែជិតស្និទ្ធនិងកាន់តែស៊ីជម្រៅ នាពេលខាងមុខ ជាពិសេសលើវិស័យការការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអប់រំនិងការបណ្តុះបណ្តាល ការជួបប្រាស្រ័យប្រជាជនក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងអាស៊ាននិងវេទិកាពហុភាគីដទៃទៀត។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា: វៀតណាមជានិច្ចកាល បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសសិង្ហបូរីធ្វើការវិនិយោគនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគ្រាសសិង្ហបូរីនឹងធ្វើការវិនិយោគយ៉ាងសកម្មនៅក្នុងវិស័យនានាដូចជាភាពជាដៃគូសាធារណៈ - ឯកជន (PPP) លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ឧស្ម័នធម្មជាតិរាវ ថាមពលអគ្គិសនីនិងបណ្តាញអគ្គិសនីបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាខ្ពស់ ជាដើម។
ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីបានថ្លែងថា ប្រទេសទាំងពីរគប្បីចែក រំលែក នូវសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅក្នុងសមុទ្រខាងកើត កសាងសណ្តាប់ធ្លាប់ដោយឈរលើច្បាប់ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឲ្យភាគីទាំងពីរគួរតែបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ រួមទាំងក្នុងក្របខ័ណ្ឌអាស៊ាននិងវេទិកាពាក់ព័ន្ធនានា រក្សាសាមគ្គី តួនាទីនិងសម្លេងរួមរបស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត។
ចំណែកឯលោកឧបនាយករដ្ឋមន្ត្រី Teo Chee Hean បានលើកសំណើថា ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការ បង្កើតឱ្យមានបរិយាកាសច្នៃប្រឌិតនិងបច្ចេក វិទ្យាសំរាប់អាជីវកម្ម ដោយសំដៅលើសហគ្រិនវ័យក្មេងនិងសហគ្រាស។ ទន្ទឹមជាមួយគ្នានោះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខស្បៀង ហើយសិង្ហបុរីមានបំណងនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់របស់វៀតណាម។ សិង្ហបុរី ប្តេជ្ញាគាំទ្រវៀតណាមក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរឹងមាំរវាងប្រទេសទាំងពីរ៕