នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ផ្ញើសារលិខិត ដោយ អំពាវនាវឲ្យព្រួតដៃគ្នាដោះស្រាយបញ្ហាសំរាមប្លាស្ទិក
(VOVWORLD) -ការដោះស្រាយការបំពុលបរិស្ថានដែលបណ្តាលមកពីសំរាមប្លាស្ទិកគឺជាកិច្ចការបន្ទាន់ ហើយទាមទារឲ្យអនុវត្តន៍ជាទៀងទាត់ និងមានការចូលរួមរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់ និងសង្គមទាំងមូល។
សំរាមប្លាស្ទិក |
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងចេញសារលិខិត ដោយ អំពាវនាវឲ្យព្រួតដៃគ្នាធ្វើសកម្មភាពាព ដើម្បី "វៀតណាមជាមួយបរិស្ថានរស់នៅយ៉ាងស្រស់ថ្លា សុវត្ថិភាព អភិវឌ្ឍន៍ដោយចីរភាព និងដោះស្រាយបញ្ហាបំពុលបរិស្ថានដោយសំរាមប្លាស្ទិកបណ្ដាលឡើង"។
ក្នុងសារលិខិតនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការដោះស្រាយការបំពុលបរិស្ថានដែលបណ្តាលមកពីសំរាមប្លាស្ទិកគឺជាកិច្ចការបន្ទាន់ ហើយទាមទារឲ្យអនុវត្តន៍ជាទៀងទាត់ និងមានការចូលរួមរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់ និងសង្គមទាំងមូល។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាជនវៀតណាមគ្រប់រូបព្រួតដៃគ្នា ធ្វើសកម្មផាពដោះស្រាយបញ្ហាសំរាមប្លាស្ទិក។ ស្ថាប័ន និងអង្គភាពនិមួយៗ ក្នុងប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច និងប្រជាជនគប្បីបំពេញឲ្យបានល្អនូវការងារឃោសនា លើកកំពស់ស្មារតីទទួលខុសត្រូវ បំផុសរាល់ចលនា លើកសំណើរអំពីគំនិតផ្ដូចផ្ដើម និងធ្វើសកម្មភាពជាក់ស្ដែងដូចជា៖ ផ្លាស់ប្ដូរទម្លាប់ប្រើប្រាស់ ប្រមូល ប្រើប្រាស់ និងកែច្នៃសំរាមឡើងវិញ បង្កើនការប្រើប្រាស់ផលិតផលដែលមានលក្ខណៈស្និទ្ធស្នាលជាមួយបរិស្ថាន លើកសរសើរ និងលើកតម្កើងគំរូឆ្នើម រូបសណ្ខាណល្អ និងគំនិតផ្ដួចផ្ដើមល្អជាដើម៕