នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានក្ដីសង្ឃឹមថា យិនស៊ិន Ngoc Linh នាំមកនូវតម្លៃរាប់ពាន់លានដុល្លារអាមេរិកនា ទសវត្សរ៍ខាងមុខ

(VOVWORLD) -ព្រឹកថ្ងៃទី ៦ កញ្ញា នៅទីក្រុង Kon Tum ខេត្ត Kon Tum នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាមអញ្ជើញចូលរួមសន្និសីទវិនិយោគ អភិវឌ្ឍន៍ យិនស៊ិន Ngoc Linh Kon Tum និងថ្នាំ ឱសថនានា។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានក្ដីសង្ឃឹមថា យិនស៊ិន Ngoc Linh នាំមកនូវតម្លៃរាប់ពាន់លានដុល្លារអាមេរិកនា ទសវត្សរ៍ខាងមុខ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាមអញ្ជើញចូលរួមសន្និសីទវិនិយោគ អភិវឌ្ឍន៍ យិនស៊ិន Ngoc Linh Kon Tum

ព្រឹត្តិការណ៍នេះ សំដៅអនុវត្តន៍ជាក់ស្ដែងនូវការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅក្នុងសន្និសីទូទាំងប្រទេសអំពីការអភិវឌ្ឍន៍ថ្នាំឱសថវៀតណាម ហើយតាមនោះ វាយតម្លៃអំពីស្ថានភាព សក្តានុពល ទិសដៅនិងគោលនយោបាយអភិវឌ្ឍន៍យិនស៊ិន Ngoc Linh និងថ្នាំ ឱសថនានារបស់វៀតណាម។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់អំពីតំលៃដ៏ថ្លៃថ្លារបស់យិនស៊ិន Ngoc Linh ទាំងលើវិស័យសុខាភិបាល ការពារសុខភាព និងតម្លៃសេដ្ឋកិច្ច។

 "ប្រសិនបើរួមផ្សំយិនស៊ិន ជាមួយថ្នាឱសថនៅតំន់ដទៃទៀតដូចជា ផ្សិត lim xanh យិនស៊ិនភ្នំនៅ Hoang Lien Son   Nghe An និងថ្នាំឱសថដ៏មានតម្លៃនៅ Tay Nguyen ជាដើម យើងអាចបង្កើតផ្នែកថ្នាំឱសថដ៏សម្បូរបែប ដើម្បីប្រកួតប្រជែងនៅក្នុងតំបន់ និងទូទាំងពិភពលោក ប្រសិនបើយើងចេះរក្សា អភិរក្ស និងអភិវឌ្ឍន៍ ព្រមទាំងចេះ ផ្សំ និងអភិវឌ្ឍន៍ផលិតផលឲ្យសមស្របនឹងនិន្នាការប្រើប្រាស់។ ធ្វើយ៉ាងម៉េចដើម្បីប្រមូលផ្តុំថ្នាំឱសថទាំងនេះមកព្យាបាលជម្ងឺរ៉ាំរ៉ៃ ដែលមនុស្សជាតិកំពុងជួបប្រទះ តាមនោះនាំផ្នែកថ្នាំឱសថ និងអាហារបំបន់របស់វៀតណាមចូលក្នុងទីលានលេងសកលដោយភាពម្ចាស់ការ និងជឿទុកចិត្ត"។

លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថាគប្បីមានការបោះជំហានដ៏ត្រឹមត្រូវ ដើម្បីអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មដាំ និងកែច្នៃ យិនស៊ិន Ngoc Linh សំដៅនាំមកនូវផលប្រយោជន៍រាប់ពាន់លានដុល្លារអាមេរិកនា ទសវត្សរ៍ខាងមុខព្រមទាំងកសាងយុទ្ធសាស្ត្រ នាំ យិនស៊ិន Ngoc Linh ទៅកាន់បណ្ដាប្រទេសអភិវឌ្ឍន៍ដូចជា G7 និង G20។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា យិនស៊ិន Ngoc Linh គឺជាពាណិជ្ជសញ្ញាជាតិវៀតណាម។ហេតុដូច្នេះ លោកស្នើឲ្យក្រសួង ស្ថានប័នមានសមត្ថកិច្ចនានា ដាក់ចេញយុទ្ធសាស្ត្រអំពីការកសាងពាណិជ្ជសញ្ញា យិនស៊ិន Ngoc Linh ព្រមទាំងមានគោលនយោបាយផ្ដល់អាទិភាពដើម្បីលើកទឹកចិត្តការវិនិយោគផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ