នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc៖ វៀតណាមមានទិសដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

(VOVWORLD) -  នារសៀលថ្ងៃទី ១ ខែវិច្ឆិកា សម័យប្រជុំទី ៦ រដ្ឋសភាវៀតណាមលើកទី ១៤ បានឈានចូលថ្ងៃធ្វើការចុងក្រោយនៃថ្ងៃសកម្មភាពសួរដេញដោល ដែលត្រូវបានប្រារព្ធពីថ្ងៃទី៣០ខែតុលា ដល់ថ្ងៃទី១ខែវិច្ឆិកានេះផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc៖  វៀតណាមមានទិសដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច - ảnh 1ទិដ្ឋភាពនៃសម័យសួរដេញដោល

អញ្ជើញថ្លែងមតិបកស្រាយនូវបញ្ហាមួយចំនួនទាក់ទិននឹងការទទួលខុសត្រូវរបស់រដ្ឋា ភិបាលនិងឆ្លើយសំណួរសួរដេញដោលមួយចំនួនរបស់សមាជិកសមាជិកាសភា នាយក រដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ រដ្ឋាភិបាលបានកំណត់ទិសដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគ កាត់បន្ថយភាពក្រីក្រ ការពារបិរស្ថាន ជម្រុញវឌ្ឍនភាព និងយុត្តិធម៌សង្គម ... ទន្ទឹមជាមួយគ្នានោះ គឺធានាសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាជន ការពារអធិបតេយ្យភាព បូរណភាពដែនដីនៃមាតុប្រទេស។ លោក Nguyen Xuan Phuc អញ្ជើញលើកឡើងថា៖ “ជាងពេលណាៗទាំងអស់យើងត្រូវធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម ផ្តោតលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ការពារសិទ្ធិពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ ត្រូវប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន ការខ្ជះខ្ជាយ លើកកម្ពស់វិន័យនៅក្នុងប្រព័ន្ធនយោបាយទាំងមូល។ ម្យ៉ាងវិញទៀត ជម្រុញការកាត់បន្ថយបុគ្គលិក សំដៅធ្វើឱ្យអង្គភាពរដ្ឋកាន់តែមានប្រសិទ្ធភាព និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគអាជីវកម្ម”។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc៖  វៀតណាមមានទិសដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច - ảnh 2 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំបិទសម័យសួរដេញដោល 

នាយករដ្ឋមន្ត្រីបានលើកឡើងថា មតិយោបល់និងសំណួរសួរដេញដោលបានជួយរដ្ឋាភិបាលកំណត់យ៉ាងច្បាស់នូវដែនកំណត់និងភាពមិនគ្រប់គ្រាន់ដោយផ្អែកលើមូលដ្ឋាននៃកម្មវិធីសកម្មភាពនិងដំណោះស្រាយដើម្បីដោះស្រាយបញ្ហាដែលបានដាក់ចេញ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើរថា៖ “បន្តរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណាធានា សន្តិសុខហិរញ្ញវត្ថុនិងស្បៀង ថាមពលនិងសន្តិសុខប្រពៃណីនិងមិនប្រពៃណី។ បន្តការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវសេដ្ឋកិច្ចតាមរបៀបជាក់ស្តែងនិងមានប្រសិទ្ធភាពថែមទៀត រួមទាំងដោះស្រាយកង្វះខាតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ ជាពិសេស ពង្រឹងកិច្ចការពារជាតិនិងសន្តិសុខ ធា នាឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដី; ថែរក្សាស្ថិរភាពសង្គមនិងនយោ បាយបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍ។ បង្កើនប្រសិទ្ធភាពកិច្ចការបរទេសនិងម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ បង្កើតបរិយាកាសសន្តិភាពប្រកបដោយប្រសិទ្ធភាព ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខា។ ជាងនេះទៅទៀត គឺខិតខំប្រឹងប្រែងដើម្បីលើកកំពស់ប្រ សិទ្ធភាពនៃការយល់ដឹងអំពីប្រសិទ្ធិភាពនៃការគ្រប់គ្រងរដ្ឋផងដែរ”។

នារសៀលថ្ងៃនេះដែរ អញ្ជើញថ្លែងមតិបញ្ចប់សម័យសួរដេញដោលនិងឆ្លើយសំណួរ ដេញដោលនៃនៃកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាម នីតិកាលទី១៤ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Thi Kim Ngan បានឱ្យដឹងថា: ក្នុងរយៈពេល ៣ ថ្ងៃនៃសម័យសួរដេញដោល មានសមាជិក សមាជិកាសភាចំនួន ១៣៥ រូប បានចោទសួរមតិយោបល់។ មាតិកានៃកម្រងសំណួរមានវិសាលភាពបើកទូលាយ ខ្លឹមជាច្រើនដែលទាក់ទងទៅនឹងភាពជាអ្នកដឹកនាំនិងការប្រតិបត្តិនៅក្នុងផ្នែកភាគច្រើននៃការអនុវត្តច្បាប់និងយុត្តិធម៌។ សំណួរសួរដេញដោលបានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ មានភាពស្មោះត្រង់និងមានការទទួលខុស មិនត្រឹមតែរវាងសមាជិក សមាជិការ និងអ្នកចោទសំណួរដេញដោលគ្នាប៉ុណ្ណោះទេ  ថែមទាំងរវាងគណៈប្រតិភូដើម្បីបញ្ជាក់ពីបញ្ហានេះតែម្តងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ