នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសន្និសីទកំពូលអាស៊ានលើកទី៣០
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសន្និសីទកំពូលអាស៊ានលើកទី៣០ (រូបថតៈ Thống Nhất-TTXVN) |
(VOVworld)-នាថ្ងៃទី២៩មេសា សន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣០ក្រោមប្រធាន
បទ “រួមដៃគ្នាដើម្បីធ្វើការផ្លាស់ប្តូរថ្មី តភ្ជាប់ពិភពលោកទាំងមូល” បានប្រារព្ធជាផ្លូវ
ការនៅទីក្រុងមានីលប្រទេសហ្វីលីពីន។នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងព្រឹត្តិការ
ណ៍នេះ ។ អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានាធិបតីហ្វីលីពីន លោក Rogrigo
Duterte បានអំពាវនាវឲ្យប្រទេសអាស៊ានទាំងអស់ គោរពឯករាជ្យរបស់ប្រទេស
ជាសមាជិក ភាពអាស៊ាននិងអះអាងថា ទំនាក់ទំនងទាំងអស់នឹងនាំមកលទ្ធផល
ល្អខណៈដែល ឈរលើការគោរពផលប្រយោជន៍របស់គ្នាទៅវិញទៅមក។
ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៩មេសា នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំអាស៊ាននានាបានពិភាក្សាលើវិធានការ
ជម្រុញខ្លាំងដំណើរការកសាងសហគមន៍អាស៊ាននាពេលខាងមុខ ព្រមទាំងចូលរួម
រាល់កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាអន្តរសភាអាស៊ាន
(AIPA) និងតំណាងយុវជនអាស៊ានផងដែរ៕