នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិ Van Don នៅខេត្ត Quang Ninh
(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែធ្នូ នា យករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកសម្ពោធ ដាក់ឲ្យដំណើរការ សំណង់ដឹកជញ្ជូនចំនួន ៣ ដែលមានតម្លៃជាង២០ ពាន់ពាន់លានដុង នៅខេត្ត Quang Ninh រួមមានព្រលានយន្តហោះអន្តរជាតិ Van Don; ស្ថានីយដឹកជញ្ជូនអ្នកដំណើរអន្តរជាតិ Ha Long និងបើកឲ្យដំណើរការខ្សែផ្លូវហាយវ៉េ Ha Long-Van Don។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី |
គម្រោងទាំងបីនេះ ត្រូវបានអនុវត្តតាមទម្រង់សហប្រតិបត្តិការ រដ្ឋ - ឯកជនរវាងខេត្ត Quang Ninh និងសម្ព័ន្ធក្រុមហ៊ុន Sun Group។
ចូលរួមក្នុងពិធីបើកមានវត្តមានលោក Pham Minh Chinh សមាជិកការិយាល័យនយោ បាយ លេខាមជ្ឈឹមបក្ស; លោក Nguyen Van Binh សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្ស និងជាប្រធានគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈិម; លោក Uong Chu Luu អនុប្រធានរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា ភ្ញៀវអន្តរជាតិ និងតំណាងប្រជាជនខេត្ត Quang Ninh ។
សូមជម្រាបថា ព្រលានយន្តហោះអន្តរជាតិ Van Don មានដើមទុនជិត ៧.៥០០ ពាន់លានដុង ស្ថិតនៅឃុំ Doan Ket ស្រុក Van Don។ នេះគឺជាព្រលានយន្តហោះអន្តរជាតិដំបូង ដោយសម្ព័ន្ធក្រុមហ៊ុនឯកជនវៀត ណាមធ្វើការវិនិយោគ។ នៅពេលដែល ព្រលានយន្តហោះអន្តរជាតិ Van Don បានបើកដំណើរការជាផ្លូវការ នឹងបើកចេញឱកាសពាណិជ្ជកម្មនិងរួមចំណែកនាំខេត្ត Quang Ninh ក្លាយតំបន់ទេសចរណ៍អន្តរជាតិ។
ចំណែកឯកំពង់ផែទេសចរណ៍អន្តរជាតិ Ha Long នេះគឺជាគម្រោងមួយដែលមានទុនវិនិយោគជាង ១ពាន់ពាន់លានដុង ដែលមានទីតាំងនៅ Bai Chay នៃទីក្រុង Ha Long ហើយទីនេះអាចផ្ទុកអ្នកដំណើរបានជិត ៨.៥០០ ពាន់នាក់ និងនាវាពីរគ្រឿងអាចុះចត់ក្នុងពេលតែមួយបាន។ នេះគឺជាកំពង់ផែទេសចរណ៍អន្តរជាតិដែលមានឯកទេសដំបូងគេបង្អស់របស់វៀតណាម។
សម្រាប់គម្រោងទី ៣ ដែលតភ្ជាប់ព្រលានយន្តហោះនិងកំពង់ផែ គឺខ្សែផ្លូវ ហាយវ៉េ Ha Long – Van Don ដោយមានទុនវិនិយោគសរុបចំនួន ១១.៨៥៧ ពាន់លានដុង ដែលត្រូវបានរចនាឡើងក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង មានទ្រង់ទ្រាយផ្លូវ ៤ និងផ្លូវចុះចតបន្ទាន់ចំនួនពីរ។ គម្រោងការនេះបានកាត់បន្ថយពេលវេលាធ្វើដំណើរពី Ha Long ទៅកាន់ Van Don ពី ៩០ នាទីចុះត្រឹម ៥០ នាទី តែប៉ុណ្ណោះ។
អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ “តាមរយៈគម្រោងចំនួន ៣ ដែលមានទម្រង់សង្គមភាវូបនីយកម្មដែលបានវិនិយោគក្នុងទ្រង់ទ្រាយធំ បានសរបញ្ជាក់ឲ្យឃើញ ពីការរីកចម្រើនដ៏ធំធេង ការគិត ការយល់ដឹងនិងការអនុវត្តត្រឹមត្រូវនូវគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ ស្តីពីការធ្វើសមាហរណកម្មធនធាន។ ខ្ញុំសូមស្វាគមន៍ចំពោះថ្នាក់ដឹកនាំតំបន់ជាច្រើនដែលមកទីនេះដើម្បីទស្សនា សិក្សាតាមគំរូអភិវឌ្ឍន៍ដើម្បីអនុវត្តន៍នៅតំបន់របស់ខ្លួន។ ពីការយល់ដឹងដល់សកម្មភាពគឺជាដំណើរការមួយ ហើយខេត្ត Quang Ninh បានសម្រេចនូវជោគជ័យនេះ គួរឲ្យកោតសរសើរនៅក្នុងបរិបទដែលប្រភពកម្លាំងរបស់ប្រទេសជាតិកំពុងជួបការលំបាក”។
ក្នុងឱកាសនោះដែរ នាយករដ្ឋមន្រ្តីក៏បានកោតសរសើរដល់សម្ព័ន្ធក្រុមហ៊ុន Sun Group ក្នុងការជំរុញវិនិយោគទុនលើគម្រោងជាច្រើនដែលពោរពេញដោយអត្ថន័យនៅទូទាំងប្រទេស សំដៅជម្រុញការអភិវឌ្ឍនៅតាមតំបន់នីមួយៗ៕