នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីសម្ពោធសម្ព័ន្ធក្រុមហ៊ុន T & T Group នៅប្រទេសរុស្ស៊ី
(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុន T & T Group ទទួលបានវិញ្ញាបនប័ត្រវិនិយោគទុនចូលមកទីផ្សារសហព័ន្ធរុស្ស៊ី ក្នុងទុនវិនិយោគសរុបចំនួន ២៥ លានដុល្លារអាមេរិក។
ពិធីសម្ពោធក្រុមហ៊ុនចំកាត់ T & T រុស្ស៊ី ចំណុះសម្ព័ន្ធក្រុមហ៊ុន T & T Group |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីនោះ នារសៀលថ្ងៃទី ២២ ខែឧសភានៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានដឹកនាំគណប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីសម្ពោធក្រុមហ៊ុនចំកាត់ T & T រុស្ស៊ី ចំណុះសម្ព័ន្ធក្រុមហ៊ុន T & T Group ។ នេះគឺជាព្រឹត្តិការណ៍ឆ្ពោះទៅគោលដៅនាំ T & T Group ក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនជួរមុខវៀតណាម (ស្ថិតក្នុង TOP5 ក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុនធំបំផុតវៀតណាម ) និងឆ្ពោះទៅ TOP5០ ក្នុងចំណោមសហគ្រាសជួរមុខក្នុងតំបន់អាស៊ី។ មុននេះ សម្ព័ន្ធក្រុមហ៊ុន T & T Group ទទួលបានវិញ្ញាបនប័ត្រវិនិយោគទុនចូលមកទីផ្សារសហព័ន្ធរុស្ស៊ី ក្នុងទុនវិនិយោគសរុបចំនួន ២៥ លានដុល្លារអាមេរិក។
នៅក្នុងពិធីសម្ពោធនេះ ក្រុមហ៊ុន T & T រុស្ស៊ី នៃសម្ព័ន្ធក្រុមហ៊ុន T & T Group បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយដៃគូមួយចំនួននៅ
ប្រទេសរុស្ស៊ីផងដែរ៕