នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគនៅខេត្ត Hoa Binh

(VOVWORLD) - នារសៀលថ្ងៃទី១១ ខែធ្នូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនវិនិយោគនៅខេត្ត Hoa Binh។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគនៅខេត្ត Hoa Binh - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាមុខទំនិញកសិផលលេចធ្លោមួយចំនួននៃខេត្ត Hoa Binh (រូបថត៖ TTXVN)


អញ្ជើញ ថ្លែងនៅសន្និសីទនេះ លោក Nguyen Xuan Phuc បានស្នើអោយខេត្ត Hoa Binh ចាំបាច់ត្រូវកសាង “គម្រោងការណ៍អភិវឌ្ឍតំបន់កម្លាំងចលករសេដ្ឋកិច្ចដល់ឆ្នាំ ២០២០ ទិសដៅដល់ឆ្នាំ២០៣០” ព្រមទាំងស្នើអោយខេត្តផ្ដោតទៅលើមុខព្រួញ ចំនួន៤។ ទីមួយគឺអភិវឌ្ឍន៍ក្លាយទៅជាខេត្តទេសចរណ៍ ទីពីរគឺអភិវឌ្ឍន៍កសិកម្ម រុក្ខជាតិដោយតភ្ជាប់ទៅនឹងឧស្សាហកម្មកែច្នៃដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ទីបី គឺអភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ ផលិតកម្ម ដែលបង្កើតការងារធ្វើជាច្រើននិងមិន ប៉ះពាល់ដល់បរិស្ថាន ហើយទីបួនគឺអភិវឌ្ឍន៍ក្លាយទៅជានគរបៃតង ដោយពឹង ផ្អែកលើឧត្តមភាពខាងធម្មជាតិនិងអាកាសធាតុ ផងដែរ។ លោកនាយករដ្ឋមន្រ្តី អញ្ជើញមានប្រសាស៍ថា៖

        “មុនពេលចូលរួមសន្និសីទនេះ ខ្ញុំបានជួបជាមួយវិនិយោគិនកូរ៉េខាងត្បូង ម្នាក់និងវិនិយោគិន តៃវ៉ាន់ (ចិន) ម្នាក់ ហើយគេបាននិយាយថា គេបានមកដល់ តំបន់ជាច្រើននៅវៀតណាមហើយ ប៉ុន្តែគ្មានទីណាដែលមានរមណីយដ្ឋាន ស្អាតៗជាច្រើនដូចខេត្ត Hoa Binh ទេ។ នៅក្នុងសម័យប្រជុំរដ្ឋសភានាពេលកន្លង ទៅ យើងខ្ញុំបានយោគយល់ថា ការអភិវឌ្ឍនគរគឺជាកម្លាំងចលករមួយសម្រាប់ កំណើនសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលក្នុងនោះខេត្ត Hoa Binh មានលក្ខណៈ ងាយស្រួលជាច្រើនដើម្បីអភិវឌ្ឍន៍តំបន់នគរនោះ ព្រោះថាទីនេះមានលក្ខណៈ ដីធ្លីអំណោយផល និងទីតាំងជិតនឹងរដ្ឋធានីហាណូយ”។

        លោកនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកខេត្ត Hoa Binh ចាំបាច់ត្រូវបន្តកែ លម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ក៏ដូចជាផ្គត់ផ្គង់សេវាកម្មដ៏ល្អសម្រាប់ វិនិយោគិន ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ