នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយគណៈកម្មាធិការបក្សខេត្ត Guangxi (ចិន)

(VOVWORLD) -  នារសៀលថ្ងៃទី ១៩ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ជួបសន្ទនាជាមួយលេខាគណះកម្មាធិការបក្សតំបន់ស្វយ័ត Guangxi Zhuang (ចិន) លោក Lu Xinshe  ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមកម្មវិធីដើមនិទាឃរដូវជាមួយលេខា នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh, Lang Son, Cao Bang និងខេត្ត Ha Giang (វៀតណាម)។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយគណៈកម្មាធិការបក្សខេត្ត Guangxi (ចិន)  - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Lu Xinshe លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangzi Zhuang (ចិន) (រូបថតៈ VNA)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចង់ឱ្យភាគីទាំងពីរពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើរ រវាងបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយខេត្ត Guangxi តែម្តង។ នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមគាំទ្រនិងមានបំណងជំរុញបញ្ហានេះឱ្យបានឆាប់។ ទន្ទឹមជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាមនឹងបញ្ជាណែនាំឲ្យខេត្តជាប់ព្រំដែន ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំដៅបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយតំបន់នានារបស់ចិន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើរឲ្យបង្កើនការសម្របសម្រួលផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្ត Guangxi  និងបណ្ដាតំបន់ផ្សេងៗទៀតរបស់ វៀតណាមដូចជា ទីក្រុងហូជីមិញ ខេត្ត Quang Nam, Nghe An និងទីក្រុង Hai Phong ជាដើម។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យខេត្ត  Guangxi បង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់ការឆ្លងដែនតាមរយៈច្រកទ្វារព្រំដែន ដើម្បីជំរុញទំនិញវៀតណាមជ្រៀតចូល ទីផ្សាររបស់ចិន។ នាយករដ្ឋមន្ត្រីបាននិយាយថា សហគ្រាសចិនធំៗ ជាទូទៅនិង ខេត្ត Guangxi  ជាពិសេស ត្រូវការបង្កើនការវិនិយោគនិងកិច្ចសហប្រតិបត្តិការជាមួយ វៀតណាម។

ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្លូវគោកនិងផ្លូវដែក។ ម្យ៉ាងវិញទៀត គ្រប់គ្រងល្អព្រំដែន ជាពិសេសការប្រឆាំងការរត់ពន្ធឆ្លងកាត់ព្រំដែន និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម  ដើម្បីរួមចំណែកក្នុងការកសាងនិងថែរក្សាព្រំដែនរវាងប្រទេសទាំងពីរប្រកបដោយសន្តិភាព។ រួមជាមួយគ្នានោះ ជំរុញការជួបប្រាស្រ័យប្រជាជនដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ