នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំអនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គម

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៩ ខែមករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសម័យប្រជុំលើកទី២ នៃអនុគណៈកម្មាធិការសេដ្ឋកិច្ច-សង្គម ដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្ស ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធានអនុគណៈកម្មាធិការ។ នេះគឺជាកិច្ចប្រជុំមួយ សំដៅវាយតម្លៃឡើងវិញនូវភារកិច្ចដែលត្រូវបានអនុវត្តនិងដាក់ចេញផែនការសម្រាប់អនុវត្តរាល់ភារកិច្ចនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំអនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គម - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ chinhphu.vn)

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការដែលសមាជិកនៃអនុគណៈកម្មការ បានអនុវត្តយ៉ាងល្អនូវភារកិច្ចដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំដំបូងរបស់អនុគណៈកម្មាធិការកាលពីពីរខែ កន្លងទៅ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc លើកឡើងពីចំណុចសំខាន់ៗពីរ ដែលអនុគណៈកម្មាធិការត្រូវផ្តោតការយកចិត្តទុកដាក់។ ឈរលើស្មារ តីនោះ  នាយករដ្ឋមន្ត្រីបានស្នើសមាជិកនៃអនុគណៈកម្មការធ្វើការពិភាក្សា និងឯកភាពលើខ្លឹមសារទាំង ៦ ដែលបានពោលខាងលើដើម្បីអនុវត្តន៍ជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ