នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅសន្និសីទ អនាគតអាស៊ីលើកទី២៣
(VOVWORLD) -នាព្រឹកថ្ងៃទី៥មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែងមតិបើកសន្និសីទអនាគតអាស៊ីលើកទី២៣ដែលបាន ប្រារព្ធនៅរដ្ឋធានីតូក្យូប្រទេស ជប៉ុន។
ចូលរួមក្នុងសន្និសីទដ៏មានកិត្យានុភាពនេះ មានវត្តមានថ្នាក់ដឹកនាំច្រើនរូបនិងតំណាងក្រសូង ស្ថាប័ននៃប្រទេសអាស៊ីមួយ ចំនួន តំណាងមកពីអង្គការតំបន់និងអន្តរជាតិ។នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាភ្ញៀវអញ្ជើញកិត្យយសនៃសន្និសីទនេះ។
ក្នុងបទសន្ទរកថារបស់ខ្លួន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា តាមស្ថានភាពជាក់ស្តែងសរឲ្យឃើញថា សកលភាវូបនីយកម្មជានិន្នា ការ ហើយតាមរយៈប្រវត្តិសាស្ត្រក៏សរឲ្យឃើញថា សកលភាវូបនីយកម្មមិនត្រឹមតែជាដំណើរការសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការឆ្លុះបញ្ជាំងនូវបំណងប្រាថ្នាឆ្ពោះ ទៅមុខរបស់មនុស្សលោកទៀតផង។ លោក Nguyen Xuan Phuc ក៏បានចែករំលែកនូវ សមិទ្ធិដែលវៀតណាមទទួលបានក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីព្រមទាំងសង្កត់ធ្ងន់ ទៅលើការប្តេជ្ញាកសាងរដ្ឋាភិបាលសុចរិត ស្ថាបនាអភិវឌ្ឍន៍ និងបម្រើប្រជាជននិង សហគ្រាសដ៏ស្មោះអស់ពីចិត្ដ។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិបើកសន្និសីទអនាគតអាស៊ីលើកទី២៣ (រូបថតៈ TTXVN) |
បន្ទាប់ពីបទសន្ទរកថា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន អញ្ជើញជួបសន្ទនាផ្ទាល់ស្តីពីខ្លឹមសារមួយចំនួនក្នុងនោះមានបញ្ហាស្តីពីតួនាទីរបស់ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ការសាកល្បងបំពុលបរិស្ថានសម្រាប់ វៀតណាម បញ្ហាចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាមជាដើម។
បន្តដំណើរទស្សនកិច្ចនៅជប៉ុន នាពេលរសៀលថ្ងៃដដែល លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនវិនិយោគវៀតណាមដោយមានការចូល រួមរបស់ តំណាងសហគ្រាសនានាជាង១.៦០០ ក្នុងនោះ តំណាងសហគ្រាសវៀត ណាមជាង២០០នាក់។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc មាន បំណងថា វិនិយោគិនជប៉ុននឹងបន្តបង្កើនការវិនិយោគនៅ វៀតណាម។ នាយករដ្ឋ មន្ត្រី លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung រួមជាមួយរដ្ឋមន្ត្រីក្រសួងឧស្សហពាណិជ្ជកម្មលោក Tran Tuan Anh បានមានជំនួបសន្ទនានិងផ្លាស់ប្តូរមតិជាមួយសហគ្រិនជប៉ុនផងដែរ៕