នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបប្រធាន រដ្ឋសភាអូស្ត្រាលី
(VOVWORLD) - ព្រឹកថ្ងៃទី២៤ ខែកក្កដា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប សន្ទនាជាមួយប្រធាន រដ្ឋសភាអូស្ត្រាលីលោក Tony Smith។ នៅទីនេះ លោក Tony Smith បានឲ្យដឹង ថា រដ្ឋសភាអូស្ត្រាលីមានគោលបំណងចង់បង្កើនថែមទៀតទំនាក់ទំនងសហ ប្រតិបតិ្តការជាមួយរដ្ឋសភានិងរដ្ឋាភិបាលវៀតណាម។
(រូបថត៖ VOV) |
រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមប្ដេជ្ញាចិត្តអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងឆ្នាំ២០១៨ ហើយនឹង សហការយ៉ាងស្អិតរមួតជាមួយអូស្ត្រាលីក្នុងការលាតត្រដាងអនុវត្តន៍កិច្ចព្រម ព្រៀងនេះ។ លោក Nguyen Xuan Phuc មានគោលបំណងថា អូស្ត្រាលីបន្តគាំទ្រ វៀតណាមក្នុងវិស័យនានាដូចជាហេដ្ឋារចនាសម្ព័ន្ធ កសិកម្មជនបទ កាត់បន្ថយ ភាពក្រីក្រ ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាដើម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អះអាងថា រដ្ឋសភា និងរដ្ឋាភិបាលវៀត ណាមវាយតំលៃខ្ពស់និងមានគោលបំណងថា អូស្ត្រលីបន្ត គាំទ្រទស្សនៈរបស់អាស៊ាននិងវៀតណាមក្នុងបញ្ហាសមុទ្រ ជំរុញការអនុវត្តយ៉ាង ម៉ឺងម៉ាត់និងពេញលេញនូវ DOC ហើយឆ្ពោះទៅការសម្រេចCOC។ ចំពោះបញ្ហា នេះ ប្រធានរដ្ឋសភាអូស្ត្រលីលោក Tony Smith បានលើកច្បាស់ថា អូស្ត្រលី គោរពសេរីភាពនាវាចរណ៍ ហើយឯកភាពជាមួយទស្សនៈនេះ មិនត្រឹមតែនៅក្នុង សេចក្ដីប្រកាសនៅអូស្ត្រលីនិង វៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅគ្រប់ទីកន្លែង លើពិភពលោកទៀតផង៕