នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទស្សនាការតាំងពិព័រណ៍ “Thanh Hoa - ពីអតីតកាលដល់បច្ចុប្បន្នកាល”។
(VOVWORLD) - ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅខេត្ត Thanh Hoa និងចូលរួមពិធីអបអរសាទរខួបលើកទី ៩៩០ឆ្នាំ នៃទិវាបង្កើតខេត្ត Thanh Hoa (១០២០- ២០១៩) នោះ នាព្រឹកថ្ងៃទី ៨ ខែឧសភា នៅទីក្រុង Thanh Hoa នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាការតាំងពិព័រណ៍ “Thanh Hoa - ពីអតីតកាលដល់បច្ចុប្បន្នកាល”។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទស្សនាការតាំងពិពីរណ៍ |
នេះគឺជាការតាំងពិព័រណ៍មានទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានតាំងពីមុនមករបស់ខេត្ត ដែលស្ថិតក្នុងព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៩៩០ ឆ្នាំ នៃខេត្ត Thanh Hoa។ ពិព័រណ៍នេះបានប្រព្រឹត្តទៅដើម្បីណែនាំនិងផ្សព្វផ្សាយអំពីសម្រស់ដ៏ស្រស់ស្អាតនិងប្រជា ជន Thanh Hoa រួសរាយរាក់ទាក់។ ជាពិសេសគឺ ការតាំងពិព័រណ៍នេះត្រូវបានរៀបចំ តាមលំដាប់លំដោយ ពោលគឺពីការបង្កើតដល់ការអភិវឌ្ឍរបស់ Thanh Hoa រួមមាន: សម័យបុរេប្រវត្តិ Thanh Hoa; Thanh Hoa - សម័យសក្ដិភូមិ; Thanh Hoa កំឡុងការតស៊ូដើម្បីរំដោះជាតិនិងកសាងសង្គមនិយម (១៩៤៥ - ១៩៧៩) និង Thanh Hoa ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី។
រូបថត ឯកសារនិងវត្ថុតាងចំនួន ១០ម៉ឺន ត្រូវបានតាំងបង្ហាញ ដើម្បីជួយប្រជាជននិងភ្ញៀវទេសចរកាន់តែយល់ដឹងអំពីតំបន់ដីនិងប្រជាជន Thanh Hoa ក្នុងដំណើរប្រវត្តិសាស្ត្រ កសាងនិងរក្សាប្រទេសជាតិ និងយល់ច្បាស់ពីឈ្មោះ Thanh Hoa ផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងចុចប៊ូតុង បើកឲ្យដំណើរការគម្រោងចិញ្ចឹមគោយកទឹកដោះ ផលិតផលទឹកដោះគោ ដោយប្រើប្រាស់កម្មវិធីបច្ចេក វិទ្យាខ្ពស់ នៅឃុំ Yen My ស្រុក Nong Cong |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នារសៀលថ្ងៃទី៨ ខែឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងចុចប៊ូតុង បើកឲ្យដំណើរការគម្រោងចិញ្ចឹមគោយកទឹកដោះផលិតផលទឹកដោះគោ ដោយប្រើប្រាស់កម្មវិធីបច្ចេក វិទ្យាខ្ពស់ នៅឃុំ Yen My ស្រុក Nong Cong។ នេះគឺជាគម្រោងកសិកម្មខ្នាតធំមួយ ដែលអាចចិញ្ចឹមគោចំនួន ២០ម៉ឺន ក្បាល ដោយទុនវិនិយោគ ចំនួន ៣.៨០០ ពាន់លានដុង៕