នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញអុជធូបទៀនឧទ្ទិស ដល់វិញ្ញាណក្ខ័ន្ធបណ្ដាអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម

(VOVWORLD) - ក្នុងឱកាសបុណ្យតេតឆ្នាំកុរ ឯកស័ក ២០១៩ នារសៀលថ្ងៃទី៣១ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅអុជធូប ទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋនៅតាមសម័កាលនានា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញអុជធូបទៀនឧទ្ទិស ដល់វិញ្ញាណក្ខ័ន្ធបណ្ដាអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh អញ្ជើញទៅអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Pham Van Dong (រូបថត៖ TTXVN)

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានអញ្ជើញទៅអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអតីត នាយករដ្ឋមន្រ្តីលោក Pham Van Dong។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា អតីតនាយករដ្ឋមន្រ្តីលោក Pham Van Dong មិនត្រឹមតែ ជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃប៉ុណ្ណោះទេ ថែមទាំងជាអ្នកវប្បធម៌ដ៏ឆ្នើមមួយរូបរបស់ បក្សទៀតផង។ ពេលនៅមានជីវិត អតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់វិស័យវប្បធម៌ ហើយមានស្នាដៃជា ច្រើនក្នុងវិស័យសតិអារម្មណ៍-វប្បធម៌ ផងដែរ។

        អញ្ជើញទៅអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សកុម្មុយ និស្តវៀតណាម អតីតប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីវៀតណាមលោក Do Muoi ដែលទើបនឹងបានទទួលមរណភាពកាលពីខែតុលាឆ្នាំ២០១៨ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានរំលឹកឡើងវិញនូវស្មារតីហ៊ានគិតហ៊ានធ្វើរបស់ លោក Do Muoi ពេលដែលរួមជាមួយការិយាល័យនយោបាយ ចេញផ្សាយ គោល នយោបាយនានាដែលជារបត់សំខាន់ក្នុងការប្រឆាំងអតិផរណា លុបចោលរបប អោបក្រសោបក្នុងការធ្វើអាជីវកម្មស្បៀងអាហារមុននេះ៣០ឆ្នាំ។

        នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញទៅ អុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Nguyen Co Thach ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ