នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អំពាវនាវឲ្យប្រទេសទាំងមូលរួមដៃក្នាដើម្បីជនក្រីក្រ

(VOVWORLD) -នាយប់ថ្ងៃទី ១៥ តុលា គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានរៀបចំកម្មវិធី "រួមដៃគ្នាដើម្បីជនក្រីក្រ" លើកទី ១៧ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយមានសារថា " ទូទាំងប្រទេសរួមដៃគ្នាដើម្បីជនក្រីក្រ" ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អំពាវនាវឲ្យប្រទេសទាំងមូលរួមដៃក្នាដើម្បីជនក្រីក្រ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc
អំពាវនាវឲ្យប្រទេសទាំងមូលរួមដៃក្នាដើម្បីជនក្រីក្រ 

នាយប់ថ្ងៃទី ១៥ តុលា គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានរៀបចំកម្មវិធី "រួមដៃគ្នាដើម្បីជនក្រីក្រ" លើកទី ១៧ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយមានសារថា " ទូទាំងប្រទេសរួមដៃគ្នាដើម្បីជនក្រីក្រ" ។ អញ្ជើញចូលរួម និងថ្លែងមតិនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc លើកច្បាស់ថា ក្នុងអំឡុងពេល ៧២ ឆ្នាំកន្លងទៅ ការកាត់បន្ថយភាពក្រីក្រជានិច្ចកាលជាគោលការណ៍ធំៗរបស់បក្ស រដ្ឋយកចិត្តទុកដាក់ជាពិសេស ហើយផ្តល់អាទិភាពចំបងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេស។ ដោយមានកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រនោះ បក្ស និងរដ្ឋបានដាក់ចេញនូវគោដៅជារៀងរាល់ឆ្នាំកាត់បន្ថយក្រុមគ្រួសារក្រីក្រពី ១ %,៥ ដល់ ១% និងឆាប់សម្រេចរួចរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពស្ដីពីការកាត់បន្ថយភាពក្រីក្រ តាម របៀបវារៈ ២០៣០ នៃអង្គការសហប្រជាជាតិ ដែលវៀតណាមបានសន្យា។ លោកនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា៖

“នេះគឺជាការងារសំបាកណាស់ ប៉ុន្តែពោរពេញទៅដោយភាពមនុស្សធម៌ ពោលគឺនេះជាតម្រូវការផង ហើយជាគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផង។ រដ្ឋាភិបាលវៀតណាមបន្តអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រ
ដោយនិរន្តរភាព កសាងជនបទថ្មី។ រដ្ឋបន្តផ្ដល់អាទិភាពទៅលើប្រភពធនធានមនុស្ស និងការខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាករបស់ជនក្រីក្រ ហើយក៏ត្រូវការជួយឧបត្ថម្ភរបស់អង្គការ បុគ្គលនៅក្នុង និងក្រៅប្រទេសសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងកសាងជនបទថ្មី”។

នៅទីនេះ លោក Nguyen Xuan Phuc បានអំពាវនាវឲ្យមានការចែករំលែករបស់សហគមន៍សង្គមជាមួយបងប្អូនជនរួមជាតិរាប់ពាន់នាក់ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅមូលដ្ឋានជាច្រើននៅភូមិភាគខាងជើងវៀតណាម។

បន្ទាប់ពីកម្មវិធីនេះ ស្ថាប័ន អង្គការ បុគ្គលនានាបានរៃអង្គាសទឹកប្រាក់សំដៅ
មូលនិធិជនក្រីក្រដោយមានទឹកប្រាក់ជាង ២៨០ ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ