នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់

(VOVWORLD) - នៅវេលាម៉ោង ១៧ ថ្ងៃទី ១០ ខែធ្នូ (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Schiphol ទីក្រុង Amsterdam ចាប់ផ្ដើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់ (រូបថត៖ VGP/Nhat Bac)

តាមផែនការ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅហូឡង់ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំហូឡង់ រួមមាន៖ ព្រះមហាក្សត្រីហូឡង់ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte ប្រធានព្រឹទ្ធិសភាហូឡង់ ប្រធានសភាជាន់ទាបហូឡង់; ទទួលជួបអភិបាលក្រុងធំៗនៃប្រទេសហូឡង់ ទស្សនាគ្រឹះស្ថានសេដ្ឋកិច្ចធំៗ ដូចជាមណ្ឌលបច្ចេកវិទ្យា និងកំពង់ផែសមុទ្រ ចូលរួមវេទិកាធុរកិច្ចវៀតណាម - ហូឡង់ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងជួបជាមួយសហគមន៍ជនវៀតណាមនៅប្រទេសហូឡង់។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម-ហូឡង់បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យជាច្រើន ជាពិសេសក្នុងការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ហូឡង់គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមនៅអឺរ៉ុប និងជាវិនិយោគិនធំជាងគេរបស់ EU នៅវៀតណាម។ ទំហុំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២១ ឈានដល់ ៨,៣៧ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១០% បើធៀបនឹងឆ្នាំ ២០២០; ៩ ខែដើមឆ្នាំ ២០២២ ឈានដល់ ៨,២ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

ទាក់ទងនឹងការវិនិយោគ ហូឡង់មានគម្រោងចំនួន ៣៨០ នៅវៀតណាម ដោយមានទុនសរុប ១៣,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស្តីពីការប្រែប្រួលអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព ភាគីទាំងពីរបានអនុវត្តន៍កម្មវិធី និងគម្រោងកិច្ចសហប្រតិបត្តិការជាច្រើនជាមួយនឹងការតម្រង់ទិសរយៈពេលមធ្យម និងរយៈពេលវែង។ ក្នុងរយៈពេលពីរឆ្នាំថ្មីៗនេះ វៀតណាមក៏ទទួលបានជំនួយពីហូឡង់ជាមួយនឹងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១ លានដូស និងឧបករណ៍មានតម្លៃ ៤៣ ពាន់លានដុង។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសហូឡង់ រួមចំណែកក្នុងកាពង្រឹង ពង្រីក និងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ហូឡង់ ក្នុងនោះជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើវិស័យដែលហូឡង់មានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា សេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ