នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី
(VOVWORLD) - នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់អូស្ត្រាលី ក្នុងតួនាទីថ្មី ហើយជាដំណើរទស្សនកិច្ចដើមដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់អូស្ត្រាលី បន្ទាប់ពីរយៈពេលជាង ៧ ឆ្នាំ។
សហគមន៍វៀតណាមនៅទីក្រុង Canberra ប្រទេសអូស្ត្រាលីទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោកជំទាវភរិយា។ រូបថត៖ Duong Giang/TTXVN |
នារសៀលថ្ងៃទី ៦ មីនា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់ទីក្រុង Canberra ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់អូស្ត្រាលី ក្នុងតួនាទីថ្មី ហើយជាដំណើរទស្សនកិច្ចដើមដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់អូស្ត្រាលី បន្ទាប់ពីរយៈពេលជាង ៧ ឆ្នាំ។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នាំទំនាក់ទំនងទ្វេភាគីវៀតណាម-អូស្ត្រាលីឱ្យកាន់តែមានប្រសិទ្ធភាពជាក់ស្ដែងថែមទៀត។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាលោកស្រី Sue Lines និងអគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley; អញ្ជើញ ចូលរួមពិធីបើកសម្ពោធន៍វិទ្យាស្ថានគោលនយោបាយអូស្ត្រាលី - វៀតណាម ចូលរួមវេទិកាធុរកិច្ចវៀតណាម - អូស្ត្រាលី។ ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការជាច្រើនលើវិស័យ៖ អប់រំ ថាមពល រ៉ែ កសិ រុក្ខ ជលផល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ យុត្តិធម៌ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការវិនិយោគ៕