នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមវេទិកាសហប្រតិបត្តិការពលកម្មវៀតណាម-ជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែធ្នូ នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការពលកម្មវៀតណាម-ជប៉ុន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមវេទិកាសហប្រតិបត្តិការពលកម្មវៀតណាម-ជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការពលកម្មវៀតណាម-ជប៉ុន។ (រូបថត៖ VOV)

ថ្លែងមតិនៅវេទិកានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍ចំពោះការរៀបចំវេទិកាជាតិអំពីពលកម្មជាលើកទីមួយនៅបរទេស។ ព្រឹត្តិការណ៍នេះកាន់តែមានន័យថែមទៀត ខណៈដែលប្រទេសទាំងពីរទើបតែបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ហើយអបអរសាទរចំពោះលទ្ធផលវិជ្ជមានដែលបណ្ដាក្រសួង ផ្នែកនានា ជាពិសេសផ្នែកពលកម្ម ក៏ដូចជាមូលដ្ឋាន អង្គការ សមាគម អាជីវកម្មនៃប្រទេសទាំងពីរ និងពលករវៀតណាមទាំងអស់នៅជប៉ុនសម្រេចបាន ដែលរួមចំណែកយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាពទៅក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជាការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការពលកម្មរវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើន មិនត្រឹមតែតាមរយៈការបង្កើនចំនួនពលករ ឬគុណភាពធនធានមនុស្សដែលទៅធ្វើការនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងសម្រេចបាននូវលទ្ធផលជាក់ស្ដែងផ្សេងទៀត នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ វិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ