នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី កម្ពុជាលោក ហ៊ុន ម៉ាណែត

(VOVWORLD) - នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអបអរសាទរនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែលបន្តសម្រេចបានសមិទ្ធិ ផលធំៗជាច្រើនក្នុងការថែរក្សាស្ថិរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចាប់តាំងពីចូលកាន់តំណែងមក។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី កម្ពុជាលោក ហ៊ុន ម៉ាណែត - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត។ (រូបថត៖ TTXVN)
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) នៅរាជធានី Riyadh (ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត) កាលពីថ្ងៃទី ២០ តុលា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត។ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអបអរសាទរនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែលបន្តសម្រេចបានសមិទ្ធិ ផលធំៗជាច្រើនក្នុងការថែរក្សាស្ថិរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចាប់តាំងពីចូលកាន់តំណែងមក។
ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីត្រៀមរៀបចំឲ្យ បានល្អបំផុតសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នាពេលខាងមុខ។ ភាគីទាំងពីរក៏បានឯកភាពអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ; ជំរុញ កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់នៃសេដ្ឋកិច្ចទាំងពីរ; ទន្ទឹមនឹងនោះ បន្តយកចិត្ត ទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅកម្ពុជាក្នុង ការធ្វើអាជីវកម្ម និងរស់នៅប្រកបដោយស្ថិរភាព ក៏ដូចជាពង្រឹងការតភ្ជាប់ ការជួបប្រាស្រ័យ រវាងប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ សំដៅ ពូនជ្រុំចំណងមិត្តភាព ទំនុកចិត្ត ភាពស្អិតរមួតនិងភាពស្និទ្ធស្នាលជាមួយគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ