នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រី លោកស្រី Katalin Novak

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ មករា (ម៉ោងក្នុងតំបន់) នៅទីក្រុង Budapest ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រី លោកស្រី Katalin Novak។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រី លោកស្រី Katalin Novak - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រី លោកស្រី Katalin Novak។

នៅក្នុងជំនួបនេះ លោកស្រីប្រធានាធិបតី Katalin Novak បានស្នើឲ្យ ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ច តាមនោះជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ... លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យលោកស្រីប្រធានាធិបតិ Katalin Novak លើកទឹកចិត្តសហគ្រាសហុងគ្រីជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្ម និងការវិនិយោគរួមគ្នាជាមួយសហគ្រាសវៀតណាម ជាពិសេសលើវិស័យឱសថ ការចិញ្ចឹមសត្វ និងកែច្នៃអាហារ ថាមពលកកើតឡើងវិញ ការគ្រប់គ្រងទឹក ...

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការនៅវេទិកាអន្តរជាតិ មេដឹកនាំទាំងពីរបានឯកភាពបន្តរក្សាការជួបប្រាស្រ័យនៅខាងក្រៅវេទិកាពហុភាគី សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅអង្គការអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកលថ្មីៗ ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ ភាពចាស់ជរានៃចំនួនប្រជាជនជាដើម។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក៏បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាហុងគ្រីលោក Jakab István ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ