នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian និងធ្វើការនៅប្រទេសចិន (ថ្ងៃទី ២៥-២៧ ខែមិថុនា) នាថ្ងៃទី ២៦ មិថុនា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយអគ្គលេខាគណៈ
កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក Xi Jinping។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសវនាការជាមួយអគ្លេខាគណៈ
កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក Xi Jinping។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា ចិនមានការយកចិត្តទុកដាក់ខ្ពស់ ហើយជានិច្ចកាលចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសជាមួយអ្នកជិតខាង; គាំទ្រវៀតណាមការពារឯករាជ្យជាតិ និងសេចក្តីថ្លៃថ្នូរជាតិ; ប្រកាន់ខ្ជាប់នូវការគាំទ្រប្រទេសវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម នឹងកសាង សង្គមនិយមប្រកបដោយជោគជ័យស្របតាមស្ថានភាពរបស់ប្រទេសជាតិ។

មេដឹកនាំទាំងពីរបានឯកភាពបន្តអនុវត្តន៍ជាក់ស្ដែងនូវការយល់ដឹងរួមជាន់ខ្ពស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមវៀតណាម - ចិន ស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ ភាគីទាំងពីរសហការគ្នាក្នុងការកសាងគម្រោងធំៗ ដែលមានលក្ខណៈជានិមិត្តរូបខ្ពស់ មានប្រសិទ្ធភាពជាក់ស្ដែង និងនិរន្តរភាព; ពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ផ្លូវដែក ផ្លូវគោក និងច្រកទ្វារព្រំដែន; ស្វាគមន៍ប្រទេសចិនក្នុងការបង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់នៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យចិនបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មុខទំនិញកសិផលសំខាន់ៗរបស់វៀតណាមចូលក្នុងទីផ្សារចិន និងជួយសម្រួលឲ្យទំនិញវៀតណាមទៅកាន់ទីផ្សារអាស៊ីកណ្តាល និងអឺរ៉ុបតាមរយៈប្រទេសចិន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យភាគីទាំងពីរស្រាវជ្រាវ និងកសាងជាសាកល្បងនូវតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមច្រកទ្វារព្រំដែន និងកសាងច្រកទ្វារព្រំដែនឆ្លាតវៃផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping - ảnh 2ទិដ្ឋភាពនៃជំនួបរវាងមេដឹកនាំទាំងពីរ។ (រូបថត៖ VOV)

ដោយវាយតំលៃខ្ពស់ចំពោះសំណើសហប្រតិបត្តិការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping បានអះអាងថា ចិនមានបំណងចង់ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ លើកកំពស់លក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមកនិងទីតាំងភូមិសាស្ត្រជិតស្និទ្ធគ្នារវាងសេដ្ឋកិច្ចទាំងពីរ; ពិចារណាលើការអនុវត្តជាសាកល្បងនៃតំបន់សេដ្ឋកិច្ចឆ្លងដែន ព្រមទាំងបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចពង្រីកការនាំចូលទំនិញគុណភាពខ្ពស់ពីវៀតណាម គាំទ្រសហគ្រាសចិនបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មដែលទើបលេចចេញ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយបានឯកភាពបន្តរួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតឱ្យបានសមហេតុផល រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ