នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំជំរុញវិនិយោគសាធារណៈ ឆ្នាំ ២០២៤
(VOVWORLD) - ការវិនិយោគសាធារណៈបង្កើតមូលដ្ឋានគ្រឹះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម រួមចំណែកលុបបំបាត់ការកក់ស្ទះ បង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មី បង្កើនការតភ្ជាប់កាត់បន្ថយថ្ងៃ logistic លើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ភូមិភាគ និងប្រទេសជាតិ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំជំរុញវិនិយោគសាធារណៈ ឆ្នាំ ២០២៤។ រូបថត៖ VOV |
នាព្រឹកថ្ងៃទី ១៦ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញវិនិយោគសាធារណៈឆ្នាំ ២០២៤។ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា ការវិនិយោគសាធារណៈគឺជាភារកិច្ចនយោបាយស្នូល ហើយដើរតួនាទីដ៏សំខាន់ពិសេសទាំងលើវិស័យសេដ្ឋកិច្ច នយោបាយ សង្គម ការពារជាតិ និងសន្តិសុខ មានលក្ខណៈបន្ទាន់ផង មានអត្ថន័យយុទ្ធសាស្ត្រផង ហើយជាភារកិច្ចស្នូលសំដៅរួមចំណែកជំរុញកំណើន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាតុល្យភាពសំខាន់ៗនៃខឿនសេដ្ឋកិច្ច។ ការវិនិយោគសាធារណៈបង្កើតមូលដ្ឋានគ្រឹះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម រួមចំណែកលុបបំបាត់ការកក់ស្ទះ បង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មី បង្កើនការតភ្ជាប់កាត់បន្ថយថ្ងៃ logistic លើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ភូមិភាគ និងប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ និងដឹកនាំយ៉ាងប្ដូរផ្ដាច់ ដិតដល់ ជំរុញការបើកចំណាយថវិកាវិនិយោគសាធារណៈ អនុវត្តន៍កម្មវិធីគោលដៅជាតិ។ ដោយសង្កត់ធ្ងន់ថា កិច្ចប្រជុំមានអត្ថន័យដ៏សំខាន់ សំដៅពិភាក្សា បំភ្លឺការជំពាក់ជំពិនក្នុងការបើកចំណាយថវិកាវិនិយោគសាធារណៈ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋមន្ត្រី ប្រមុខស្ថាប័ន ថ្នាក់ដឹកនាំស្ថាប័ន និងខេត្ត ក្រុងបញ្ជាក់យ៉ាងច្បាស់លាស់អំពីស្ថានការណ៍បើកចំណាយថវិកាទុនវិនិយោគសាធារណៈ និងរាល់ការប្តេជ្ញាចិត្តអំពីល្បឿនបើកចំណាយប្រភពទុននេះផងដែរ៕