នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងឧស្សាហកម្មអ៊ីស្រាអែលលោក Nir Barkat
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងវៀតណាម-អ៊ីស្រាអែល; ស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនវានុវត្តន៍ បច្ចេកវិទ្យាខ្ពស់ កិច្ចសហប្រតិបត្តិការលើសមុទ្រ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុង នោះមានកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងគ្រោះរាំងស្ងួតនៅបណ្ដាខេត្តភាគកណ្តាលវៀតណាម; បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (ស្ដាំ) ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងឧស្សាហកម្មអ៊ីស្រាអែលលោក Nir Barkat។ (រូបថត៖ VGP) |
នារសៀលថ្ងៃទី១៦ សីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Nir Barkat រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មអ៊ីស្រាអែល ប្រធានអនុគណៈកម្មការអ៊ីស្រាអែលនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អ៊ីស្រាអែល ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងវៀតណាម-អ៊ីស្រាអែល; ស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនវានុវត្តន៍ បច្ចេកវិទ្យាខ្ពស់ កិច្ចសហប្រតិបត្តិការលើសមុទ្រ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះមានកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងគ្រោះរាំងស្ងួតនៅបណ្ដាខេត្តភាគកណ្តាលវៀតណាម; បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីស្រាអែល និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Nir Barkat បានអះអាងថា រដ្ឋាភិបាលអ៊ីស្រាអែលចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ លោកបានឲ្យដឹងថា ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្ម ប្រធានអនុគណៈកម្មការអ៊ីស្រាអែលក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អ៊ីស្រាអែល លោកនឹងគាំទ្រជានិច្ចកាលហើយសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសវៀតណាមនិងអ៊ីស្រាអែល ជាពិសេសក្នុង វិស័យដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានផ្ដល់យោបល់៕