នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងជាអគ្គអធិការរដ្ឋឡាវ

(VOVWORLD) - នារសៀលថ្ងៃទី៣ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយម និងជាអគ្គអធិការរដ្ឋឡាវ លោក Khamphan Phommathat និងគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងអធិការកិច្ចរដ្ឋឡាវដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងជាអគ្គអធិការរដ្ឋឡាវ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយម និងជាអគ្គអធិការរដ្ឋឡាវ
លោក Khamphan Phommathat។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតដល់ការពង្រឹង ថែរក្សា និងពង្រីកទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ច្រុងជ្រោយរវាងវៀតណាម និងឡាវ; ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងជួយឧបត្ថម្ភឡាវក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន... លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ស្ថាប័នត្រួតពិនិត្យបក្ស និងអធិការកិច្ចរដ្ឋនៃប្រទេសទាំងពីរត្រូវសម្របសម្រួលគ្នាកសាងផែនការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ យន្តការសហប្រតិបត្តិការដែលមានស្រាប់ និងលទ្ធផលនៃសម័យប្រជុំលើកទី៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។

រីឯខ្លួនវិញ ប្រធានគណៈកម្មការត្រួតពិនិត្យមជ្ឈិម អគ្គអធិការរដ្ឋឡាវ លោក Khamphan Phommathat បានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់អធិការកិច្ចរដ្ឋឡាវ មានកិច្ចពិភាក្សាប្រកបដោយជោគជ័យជាមួយអធិការកិច្ចរដ្ឋាភិបាលវៀតណាមអំពីការងារ អធិការកិច្ច ការទទួលប្រជាពលរដ្ឋ និងការបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស គណៈកម្មាធិការបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអធិការកិច្ចរដ្ឋឡាវ នឹងបន្តខិតខំប្រឹងប្រែង រួមចំណែកថែរក្សា និងពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ