នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា
(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Y. Gil Pinto មកវៀតណាមនឹងរួមចំណែកជំរុញទំនាក់ទំនងវៀតណាម-វ៉េណេស៊ុយអេឡានាពេលខាងមុខ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានសក្ដានុពល និងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា។
(រូបថត៖ VGP/Nhat Bac) |
នារសៀលថ្ងៃទី ៨ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋ Bolivar Venezuela លោក Yván Gil Pinto ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា Yván Gil Pinto ក្នុងឱកាសរំលឹកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៨៩) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Y. Gil Pinto មកវៀតណាមនឹងរួមចំណែកជំរុញទំនាក់ទំនងវៀតណាម-វ៉េណេស៊ុយអេឡានាពេលខាងមុខ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានសក្ដានុពល និងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រីការបរទេស Iván Gil Pinto បានជម្រាបជូននាយករដ្ឋមន្ត្រី Pham Minh Chinh អំពីលទ្ធផលនៃជំនួបជាមួយលេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមលោក Le Hoai Trung និងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son ដោយឲ្យដឹងថា ភាគីទាំងពីរមានការពិភាក្សាយ៉ាងទូលំទូលាយលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ស្នើវិធានការជាក់លាក់ និងឯកភាពលើកម្មវិធីសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងវេណេហ្ស៊ុយអេឡានាពេលខាងមុខផងដែរ៕