នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបឯកអគ្គរាជទូតថៃប្រចាំ វៀតណាមលោក Nikorndej Balankura

(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួល ជួបឯកអគ្គរាជទូតថៃប្រចាំវៀតណាម លោក Nikorndej Balankura ដែលចូលជួបសម្តែងការគួរសម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបឯកអគ្គរាជទូតថៃប្រចាំ វៀតណាមលោក Nikorndej Balankura - ảnh 1ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VTV)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជំរុញរវាងវៀតណាម និងថៃ ដែលមានការ អភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងស៊ីជម្រៅលើគ្រប់វិស័យនាពេលកន្លងមក ក្នុងបរិបទដែល ប្រទេសទាំងពីរទើបតែបានប្រារព្ធខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត (ក្នុងឆ្នាំ ២០២១) ហើយកំពុងឆ្ពោះទៅខួបលើកទី ១០ទិវាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅ ឆ្នាំ ២០២៣។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ប្រទេសទាំងពីរវៀតណាម-ថៃត្រូវបន្ត ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគួរឲ្យជឿទុកចិត្ត រួមទាំងការអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរ ការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ យន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសយន្តការកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមរវាងរដ្ឋាភិបាលទាំងពីរ និងគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី; ជំរុញ កិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញក្នុងដំណាក់ កាលក្រោយជំងឺកូវីដ-១៩។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសថៃបង្កើនការនាំចូល ចែកចាយផលិត ផលវៀតណាមចូលទីផ្សារថៃ; ភាគីទាំងពីរពន្លឿនការ ទទួលស្គាល់ លិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមក; បើកជើងហោះហើរពាណិជ្ជកម្មធម្មតា ឡើងវិញ បង្កលក្ខណៈងាយស្រួលសម្រាប់ទេសចរណ៍ និងការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ