នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរ​ទស្សនកិច្ច​នៅ​អូស្ត្រាលី និង​នូវែលសេឡង់​ប្រកបដោយជោគជ័យ

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ច លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានសកម្មភាពជាង ៥០។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរ​ទស្សនកិច្ច​នៅ​អូស្ត្រាលី និង​នូវែលសេឡង់​ប្រកបដោយជោគជ័យ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានថតរូបអនុស្សាវរីយ៍បន្ទាប់ពីបានចុះហត្ថលេខា ដើម្បីបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រូបថត៖ VOV

នាព្រឹកថ្ងៃទី១២ ខែមីនានេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំនៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលី ទស្សនកិច្ចផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់ ចាប់ពីថ្ងៃទី៥-១១ ខែមីនា ប្រកបដោយជោគជ័យ ។

ក្នុងដំណើរទស្សនកិច្ច លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានសកម្មភាពជាង ៥០។ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកសំណើរអំពី “ជំហានលោតផ្លោះចំនួន ៣ និងជំហានលើកកំពស់ចំនួន៣ និង រួមគ្នាចំនួន ៣” ក្នុងទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ហើយត្រូវបានថ្នាក់ដឹកនាំនានាវាយតម្លៃខ្ពស់; ខ្លឹមសារជាច្រើនត្រូវបានចងក្រងជាឯកសារ។ ជាការកត់សម្គាល់ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូទាំងអស់ដែលចូលរួមកិច្ចប្រជុំ រួមមានថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន ទីម័រឡេស្តេ អូស្ត្រាលី នូវែលសេឡង់ និងអគ្គលេខាធិការអាស៊ាន។ កិច្ចប្រជុំទាំងនោះជាមួយនឹងខ្លឹមសារពិភាក្សាជាក់ស្ដែង សំដៅរឹតចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយមានប្រសិទ្ធភាព។

ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីនៅអូស្ត្រាលី និងនូវែលសេឡង់ ក៏ទទួលបានជោគជ័យលើគ្រប់វិស័យ ហើយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងពីរ។ ជាពិសេស ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសទាំងពីរ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជិត ៣០ លើវិស័យអប់រំ បណ្តុះបណ្តាល នវានុវត្តន៍ អាកាសចរណ៍ ថាមពល រ៉ែ ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម បរិស្ថាន ពលករ ការងារ យុត្តិធម៌ និងការពារជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ