នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ប្ដេជ្ញាចិត្ត​បើកចំណាយ​ទុនវិនិយោគ​សាធារណៈ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញវិនិយោគសាធារណៈឆ្នាំ ២០២៤។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ប្ដេជ្ញាចិត្ត​បើកចំណាយ​ទុនវិនិយោគ​សាធារណៈ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យក្រសួង ស្ថាប័នមជ្ឈិម និងតំបន់ចាំបាច់ត្រូវមានដំណោះស្រាយសមស្រប ដើម្បីជំរុញខ្លាំងការបើកចំណាយថវិកានារយៈពេលខាងមុខ៖ “ដំបូងឡើយគឺត្រូវប្ដេជ្ញាចិត្តថែរក្សាយ៉ាងរឹងមាំវិន័យ រុញថយក្រោយភាពអវិជ្ជមាន។ ប្ដេជ្ញាចិត្តបំពេញល្អការងាររៀបចំផ្ទៃដី។ ប្ដេជ្ញាចិត្តដោះស្រាយការលំបាក ជំពាក់ជំពិន ការកក់ស្ទះអំពីយន្តការ បែបបទ។ ប្ដេជ្ញាចិត្តប្រើប្រាស់ដំណោះស្រាយបច្ចេកវិជ្ជាថ្មី ទំនើប បង្កើនការផ្លាស់ប្ដូរឌីជីថល។ ប្ដេជ្ញាចិត្តបើកចំណាយថវិកាជាង ៩៥% នៃផែនការវិនិយោគទុនថវិការដ្ឋឆ្នាំ ២០២៤ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីប្រគល់ជូន។ ទន្ទឹមនឹងនេះ គឺត្រូវធានាទាំង ៥ យ៉ាងគឺ៖ ធានាវត្ថុធាតុដើម; ធានាធនធានមនុស្ស; ធានាការតាំងទីលំនៅថ្មី;បង្កើតការងារចិញ្ចឹមជីជិតជូនប្រជាជនក្នុងស្មារតីមិនបំភ្លេចចោលនរណាម្នាក់ឡើយ; ធានាសុខដុមរមនីផលប្រយោជន៍រវាងរដ្ឋ វិនិយោគិន និងប្រជាជន; ធានាវឌ្ឍនភាព និងគុណភាពស្របតាមគោលដៅ និងផែនការដែលបានកំណត់ផងដែរ”។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការស្ទុះផ្លោះក្នុងការបើកចំណាយទុនវិនិយោគសាធារណៈនឹងបង្កើតបុព្វបទអំណោយផល ដើម្បីសម្រេចរួចរាល់រាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជាពិសេសគឺផ្លូវគោកល្បឿនលឿនប្រវែង ៣ ០០០ គីឡូម៉ែត្រ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ