នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មកដល់រដ្ឋធានី Bucharest អញ្ជើញចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរូម៉ានី និង ជួបជាមួយប្រជាអាណិកជននៅរ៉ូម៉ានី

(VOVWORLD) - ក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ គោលនយោបាយមួយចំនួនសម្រាប់ពលរដ្ឋវៀតណាមនៅបរទេសបន្តត្រូវបានអនុម័តជាច្បាប់ដែលក្នុងនោះច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) មានបទប្បញ្ញត្តិជាមូលដ្ឋានស្តីពីដីធ្លី និងលំនៅដ្ឋានសម្រាប់ពលរដ្ឋវៀតណាមនៅបរទេស។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មកដល់រដ្ឋធានី Bucharest អញ្ជើញចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរូម៉ានី និង ជួបជាមួយប្រជាអាណិកជននៅរ៉ូម៉ានី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយប្រជាអាណិកជននៅរ៉ូម៉ានី (រូបថត៖ VOV)

បន្ទាប់ពីបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី នៅរសៀលម្សិលមិញ (ថ្ងៃទី២០ ខែមករា ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់រដ្ឋធានី Bucharest ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានី តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រី រូម៉ានីលោក Ion-Marcel Ciolacu ។

នៅទីក្រុង Bucharest លោកនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅរូម៉ានី។ ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានពាំនាំនូវការសួរសុខទុក្ខ និងជូនពររបស់អគ្គលេខាបក្សលោក Nguyen Phu Trong ចំពោះសហគមន៍ជនវៀតណាមនៅរូម៉ានីនិយាយដោយឡែក និងនៅអឺរ៉ុបនិយាយរួម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ចំពោះសហគមន៍ជនវៀតណាមនៅក្រៅប្រទេស។ ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនក្នុងការរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

ក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ គោលនយោបាយមួយចំនួនសម្រាប់ពលរដ្ឋវៀតណាមនៅបរទេសបន្តត្រូវបានអនុម័តជាច្បាប់ដែលក្នុងនោះច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) មានបទប្បញ្ញត្តិជាមូលដ្ឋានស្តីពីដីធ្លី និងលំនៅដ្ឋានសម្រាប់ពលរដ្ឋវៀតណាមនៅបរទេស។

ជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច កិច្ចការបរទេស និងសមាហរណកម្មរបស់ប្រទេសនោះ លោកនាយករដ្ឋមន្ត្រីបានអះអាងនិងថ្លែងអំណរគុណចំពោះការរួមវិភាគទានសំខាន់ៗ និងវិជ្ជមានរបស់សហគមន៍ជនវៀតណាមនៅក្រៅបរទេសចំពោះសមិទ្ធិផលរបស់ប្រទេសទាំងមូល។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបងប្អូនប្រជាជនបន្តថែរក្សា និងលើកតម្កើងរូបភាពដ៏ល្អប្រសើររបស់ប្រទេស និងប្រជាជនវៀតណាមនៅប្រទេសរូម៉ានី ក៏ដូចជាទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា ប្រជាជននឹងបន្តរួមដៃគ្នាកសាងសហគមន៍រឹងមាំ អភិវឌ្ឍន៍ និងឯកភាព; លើកតម្កើងមោទនភាពជាតិ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព សមាហរណកម្មយ៉ាងសកម្ម រួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជារួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ