នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ មហាសាមគ្គីជនជាតិ​សម្រេច​ជោគជ័យ ឬបរាជ័យនៃបដិវត្តន៍

(VOVWORLD) - មហាសាមគ្គីជនជាតិគឺជាគោលការណ៍យុទ្ធសាស្ត្រ មានអត្ថន័យស្លាប់រស់ សម្រេចជោគជ័យ ឬបរាជ័យនៃបដិវត្តន៍ ហើយជាខ្សែក្រហមក្នុងគោលមាគ៌ាយុទ្ធសាស្ត្របដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ មហាសាមគ្គីជនជាតិ​សម្រេច​ជោគជ័យ ឬបរាជ័យនៃបដិវត្តន៍ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

ក្នុងឱកាសរំលឹកខួបលើកទី ៩២ ទិវាបង្កើតរណសិរ្សឯកភាពជាតិវៀតណាម (១៨ វិច្ឆិកា ឆ្នាំ ១៩៣០ - ១៨ វិច្ឆិកា ឆ្នាំ ២០២២) នាព្រឹកថ្ងៃទី ១៧ វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូលនៅស្រុក Phong Dien ទីក្រុង Can Tho ។

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា មហាសាមគ្គីជនជាតិគឺជាគោលការណ៍យុទ្ធសាស្ត្រ មានអត្ថន័យស្លាប់រស់ សម្រេចជោគជ័យ ឬបរាជ័យនៃបដិវត្តន៍ ហើយជាខ្សែក្រហមក្នុងគោលមាគ៌ាយុទ្ធសាស្ត្របដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាម។ ឆ្លងកាត់រយៈពេល ១៩ ឆ្នាំមក ការរៀបចំទិវាមហាសាមគ្គីជនជាតិទាំងមូលតាមតំបន់អាស័យដ្ឋានបានក្លាយទៅជាប្រពៃណី នាំបក្ស និងរដ្ឋនៅជិតស្និទ្ធជាមួយប្រជាជនជាងមុន។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរណសិរ្សមាតុភូមិ អង្គការមហាជន និងប្រជាជនបន្តផ្លាស់ប្ដូរខ្លឹមសារ បែបផែនប្រតិបត្តិការ ពង្រឹងយ៉ាងរឹងមាំផែនមហាសាមគ្គីជនជាតិទាំងមូល និងការពារជាតិ សន្តិសុខជាតិយ៉ាងរឹងមាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ