នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ ជូនពរ​បុណ្យតេត​ដល់​ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីក្រុងហូជីមិញ

(VOVWORLD) - អញ្ជើញសំណេះសំណាលជាមួយសមាជិកគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី Phan Van Khai នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងអំពីរាល់ការរួមវិភាគទានរបស់លោកនាយករដ្ឋមន្ត្រី Phan Van Khai ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគឺការអភិវឌ្ឍសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ ជូនពរ​បុណ្យតេត​ដល់​ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីក្រុងហូជីមិញ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខន្ធប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung 

 

នាព្រឹកថ្ងៃទី ២០ មករា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅអុជធូបទាន ថ្វាយផ្កា សួរសុខទុក្ខ និងជូនពរបុណ្យតេត ដល់ក្រុមគ្រួសារប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung ក្រុមគ្រួសារលោកនាយករដ្ឋមន្រ្តី Vo Van Kiet និងក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី Phan Van Khai។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ ជូនពរ​បុណ្យតេត​ដល់​ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីក្រុងហូជីមិញ - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខន្ធលោកនាយករដ្ឋមន្ត្រី Vo Van Kiet

អញ្ជើញសំណេះសំណាលជាមួយសមាជិកគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី Phan Van Khai នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងអំពីរាល់ការរួមវិភាគទានរបស់លោកនាយករដ្ឋមន្ត្រី Phan Van Khai ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគឺការអភិវឌ្ឍសេដ្ឋកិច្ច។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ ជូនពរ​បុណ្យតេត​ដល់​ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីក្រុងហូជីមិញ - ảnh 3នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខន្ធលោកនាយករដ្ឋមន្ត្រី Phan Van Khai

អញ្ជើញអុជធូបទានគោរពវិញ្ញាណក្ខន្ធដល់ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung និងលោកនាយករដ្ឋមន្ត្រី Vo Van Kiet នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងការគោរពចំពោះប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung និងនាយករដ្ឋមន្ត្រីលោក Vo Van Kiet ក្នុងបុព្វហេតុកសាង និងការពារ និងផ្លាស់ប្ដូរថ្មីប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ទេពកោសល្យ និងក្រមសីលធម៌របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជំនាន់មុនៗ គឺជា

 គំរូសម្រាប់មនុស្សគ្រប់រូបធ្វើតាម ដើម្បីបម្រើប្រទេសជាតិ និងស្រុកកំណើតអស់ពីកម្លាំងកាយចិត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ