នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចេញដំណើរ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​រំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងអាស៊ាន-EU និងបំពេញទស្សនកិច្ចនៅ លុចសំបួ ហូឡង់ និងបែលហ្ស៊ិក

(VOVWORLD) - ដំណើរទស្សនកិច្ចក៏បានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម ជាមួយលុចសំបួ ហូឡង់ និងបែលហ្ស៊ិក ក្នុងបរិបទដែលឆ្នាំ ២០២៣ គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប្រទេសទាំងបីផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចេញដំណើរ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​រំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងអាស៊ាន-EU និងបំពេញទស្សនកិច្ចនៅ លុចសំបួ ហូឡង់ និងបែលហ្ស៊ិក - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ រូបថត៖ Duong Giang/VNA

នាព្រឹកព្រលឹមថ្ងៃទី៩ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញធ្វើដំណើរចូលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុប (EU) និងបំពេញទស្សនកិច្ចជាផ្លូវការនៅមហាពញារដ្ឋលុចសំបួ  ព្រះរាជាណាចក្រហូឡង់ និងព្រះរាជាណាចក្របែលហ្ស៊ិក ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៦ ធ្នូ តបតាមសេចក្ដីអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel នាយករដ្ឋមន្ត្រីលុចសំបួលោក Xavier Bettel នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander De Croo ។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលោក Pham Minh Chinh មានអត្ថន័យដ៏សំខាន់ រួមចំណែកអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ស្ដីពី “បន្តជំរុញខ្លាំង និងលើកកំពស់ប្រសិទ្ធភាពនៃការងារកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ”; សារាចររបស់គណៈលេខាស្តីពី "ការជំរុញខ្លាំង និងលើកកម្ពស់ឋានៈកិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០"; សារាចររបស់គណៈលេខាស្ដីពី "កាទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍប្រទេសជាតិដល់ឆ្នាំ២០៣០"។ ទន្ទឹមនឹងនោះ បង្ហាញពីស្មារតីម្ចាស់ការ សកម្ម និងរូមចំណែកប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាម ក្នុងអាស៊ាន ក៏ដូចជាចំពោះសហគមន៍អន្តរជាតិ ជាពិសេសក្នុងបរិបទ ដែលតំបន់ និងពិភពលោកកំពុងប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញ និងបញ្ហាប្រឈមជាច្រើនដូចបច្ចុប្បន្ននេះ។ ដំណើរទស្សនកិច្ចក៏បានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម ជាមួយលុចសំបួ ហូឡង់ និងបែលហ្ស៊ិក ក្នុងបរិបទដែលឆ្នាំ ២០២៣ គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប្រទេសទាំងបីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ