នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួម COP28 និងបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីក៏នឹងធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅ UAE និងបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួម COP28 និងបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ រូបថត៖ dangcongsan.vn

ក្រសួងការបរទេសកាលពីថ្ងៃទី ២៤ វិច្ឆិកាបានចេញសេចក្តីប្រកាសឲ្យដឹងថា៖ ទទួលការអញ្ជើញរបស់រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម (UAE) និងរដ្ឋាភិបាល នៃសាធារណរដ្ឋទួរគី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ២៨នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28)។ លោកនាយករដ្ឋមន្ត្រីក៏នឹងធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅ UAE និងបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី។ ដំណើរនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ