នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងប្រទេស អាមេរិកខាងត្បូងជិតខាង

(VOVWORLD) - នៅក្នុងជំនួបនេះ តំណាងសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេសនៅអាមេរិកខាងត្បូងបានសម្តែងជំនឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅប្រេស៊ីលនឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងប្រទេស អាមេរិកខាងត្បូងជិតខាង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងប្រទេស អាមេរិកខាងត្បូងជិតខាង

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល កាលពីយប់មិញ (ថ្ងៃទី២៣ ខែកញ្ញា ម៉ោងក្នុងស្រុក) នៅទីក្រុងសៅប៉ូឡូ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេស អាមេរិកខាងត្បូងជិតខាង។

នៅក្នុងជំនួបនេះ តំណាងសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេសនៅអាមេរិកខាងត្បូងបានសម្តែងជំនឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅប្រេស៊ីលនឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ បងប្អូនប្រជាជនបានអះអាងថានឹងបន្តខិតខំប្រឹងប្រែងឆ្ពោះទៅរកមាតុភូមិ និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងសម្ដែងគោលបំណងថា លោកនាយករដ្ឋមន្ត្រីនឹងស្នើទៅរដ្ឋាភិបាលនៃប្រទេសនានាដើម្បីការពារសិទ្ធិស្របច្បាប់ ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្ម ធ្វើការ និងរស់នៅប្រទេសសាមី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា លោកតែងតែចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេស ក្នុងនោះមានសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេសនៅអាមេរិកខាងត្បូង ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីផែនមហាសាមគ្គីជាតិវៀតណាម។

លោកនាយករដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយដែលបានដឹងថា សហគមន៍ ជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេសនៅអាមេរិកខាងត្បូងសុទ្ធតែមានជីវភាព និងការងារមានស្ថិរភាព។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា សហគមន៍ជនវៀតណាមនៅប្រេស៊ីល និងអាមេរិកខាងត្បូងនឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព លើកកំពស់មោទនភាពជាតិ សាមគ្គីភាព និងជួយគ្នាទៅវិញទៅមកជំនះការលំបាក; ខិតខំប្រឹងប្រែង ធ្វើសមាហរណកម្មយ៉ាងសកម្ម គោរពច្បាប់ និងរួមចំណែកដល់ការអភិវឌ្ឍនៅប្រទេសសាមីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ