នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួប​ធ្វើការ​ជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមធុរកិច្ចវៀតណាមនៅអូស្ត្រាលី

(VOVWORLD) - ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនបានឈានដល់ជិត ១៤ ពាន់លានដុល្លារអាមេរិក ប្រទេសទាំងពីរបានក្លាយទៅជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ១០ របស់គ្នាទៅវិញទៅមក។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួប​ធ្វើការ​ជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមធុរកិច្ចវៀតណាមនៅអូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមធុរកិច្ចវៀតណាមនៅអូស្ត្រាលី (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៩ ខែមីនា នៅទីក្រុង Canberra (អូស្ត្រាលី) ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមធុរកិច្ចវៀតណាមនៅអូស្ត្រាលី។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានឲ្យដឹងថា ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងវៀតណាម និងអូស្ត្រាលីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនបានឈានដល់ជិត ១៤ ពាន់លានដុល្លារអាមេរិក ប្រទេសទាំងពីរបានក្លាយទៅជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ១០ របស់គ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអនុម័តលើយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ធុរកិច្ចអូស្ត្រាលីនិយាយរួម និងសហគមន៍ធុរកិច្ចវៀតណាមនៅអូស្ត្រាលីនិយាដោយឡែក បន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពអាជីវកម្មវៀតណាម។ ជាពិសេសក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរទើបតែបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងឈានដល់កម្រិតខ្ពស់បំផុតគឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមាន ៦ ចំណុចខ្ពស់ជាងក្របខ័ណ្ឌមុនៗ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគលើសកលលោកយ៉ាងទូលំទូលាយ ប្រកបដោយបរិយាប័ន្ន និងប្រសិទ្ធភាពជាក់ស្ដែង។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាគម និងសហគមន៍ធុរកិច្ច និងធុរកិច្ចវៀតណាមនៅអូស្ត្រាលី ឆ្លៀតយកឱកាសជាអតិបរមាពីការដែលប្រទេសទាំងពីរ បានបង្កើតក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសមាគម ធុរកិច្ច និងសហគ្រិនបង្កើនការគាំទ្រដល់សហគមន៍ ជាពិសេសជនងាយរងគ្រោះ និងអ្នកដែលទើបមកអូស្ត្រាលី បន្តជំរុញដល់ភាគីអូស្ត្រាលីពិចារណា និងទទួលស្គាល់សហគមន៍វៀតណាមជាជនជាតិភាគតិច; ជំរុញការអភិរក្ស និងសិក្សាភាសាវៀតណាម ថែរក្សា ពង្រីក និងលើកតម្កើងវប្បធម៌វៀតណាម ជំរុញការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ