នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយ លោក Zhao Leji ប្រធាន សភាតំណាងប្រជាជនទូទាំងប្រទេសចិន

(VOVWORLD) - ចិនគោរពការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម ហើយមានបំណងចង់សហការជាមួយវៀតណាមដើម្បីអនុវត្តន៍ឲ្យបានល្អ កិច្ចព្រមព្រៀង និងការយល់ឃើញជាន់ខ្ពស់ដែលសម្រេចបាន ព្រមទាំងជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយ លោក Zhao Leji ប្រធាន សភាតំណាងប្រជាជនទូទាំងប្រទេសចិន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយ លោក Zhao Leji ប្រធាន សភាតំណាងប្រជាជនទូទាំងប្រទេសចិន (រូបថត៖ VNA)

នាថ្ងៃទី ២៧ មិថុនា នៅមហាសាលប្រជាជនទីក្រុងប៉េកាំង ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយ លោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវក្តីសិប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនាពេលកន្លងមក ក្នុងនោះមានការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

ដោយមានបំណងចង់ឱ្យភាគីទាំងពីរបន្តអនុវត្តន៍ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមជាន់ខ្ពស់ដែលសម្រេចបានរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងរដ្ឋទាំងពីរនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិនផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ ពង្រីកតួនាទីជាស្ពានមិត្តភាពរវាងក្រុមសមាជិក សភាមិត្តភាពវៀតណាម និងចិន; ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍អំពីការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិ និង កសាងនីតិរដ្ឋសង្គមនិយម។

លោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអះអាងថាចិនគោរពការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម ហើយមានបំណងចង់សហការជាមួយវៀតណាមដើម្បីអនុវត្តន៍ឲ្យបានល្អ កិច្ចព្រមព្រៀង និងការយល់ឃើញជាន់ខ្ពស់ដែលសម្រេចបាន ព្រមទាំងជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ