នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ប្រចាំខែវិច្ឆិកា
(VOVWORLD) - ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលស្ថាន ភាពអន្តរជាតិមានការលំបាក និងបញ្ហាប្រឈមជាច្រើន វៀតណាមនៅតែសម្រេចបាន លទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះម៉ាក្រូសេដ្ឋកិច្ចមាន ស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ ជីវភាពរស់នៅ របស់ប្រជាជនត្រូវបានកែលម្អ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមត្រូវបានរក្សារឹងមាំ ជាពិសេសការងារកិច្ចការបរទេសគឺជាចំណុចលេចធ្លោនៃឆ្នាំនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ប្រចាំខែវិច្ឆិកា។ (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ៦ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយក រដ្ឋមន្ត្រីលោក Pham Minh Chinh រដ្ឋាភិបាលវៀតណាមបានបើកសម័យប្រជុំជាប្រចាំ ខែវិច្ឆិកា ដើម្បីវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែវិច្ឆិកា និង ១១ ខែដើមឆ្នាំ នេះ; ស្ថានភាពអនុវត្តកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; ស្ថានភាពនៃការបែងចែកនិងការបញ្ចេញទុនវិនិយោគសាធារណៈ; ស្ថានភាពអនុវត្តកម្មវិធីគោលដៅជាតិ ចំនួន ៣ (ការកសាងជនបទថ្មី; ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ; ការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព)។
ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលស្ថាន ភាពអន្តរជាតិមានការលំបាក និងបញ្ហាប្រឈមជាច្រើន វៀតណាមនៅតែសម្រេចបាន លទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះម៉ាក្រូសេដ្ឋកិច្ចមាន ស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ ជីវភាពរស់នៅ របស់ប្រជាជនត្រូវបានកែលម្អ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមត្រូវបានរក្សារឹងមាំ ជាពិសេសការងារកិច្ចការបរទេសគឺជាចំណុចលេចធ្លោនៃឆ្នាំនេះ។
នៅក្នុងកិច្ចប្រជុំនេះ របាយការណ៍របស់ក្រសួង ស្ថាប័ននានា បានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់វៀតណាមបានបន្តប្រសើរឡើង ក្នុងនោះចំណូលថវិកា រដ្ឋក្នុងរយៈពេល ១១ ខែកន្លងមក សម្រេចបាន ៩៤,៩% នៃផែនការ ហើយប៉ាន់ ប្រមាណថា ពេញមួយឆ្នាំនឹងលើសគោលដៅដែលបានដាក់ចេញ; ការនាំចូលនាំចេញបន្តមានសន្ទុះកើនឡើងវិញ ; សន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារត្រូវបានធានា; ដើមទុន FDI ដែលបានចុះបញ្ជី និងអនុវត្តន៍សម្រេចបានកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២០។ សរុបមក ក្នុងរយៈពេល ១១ ខែកន្លងមក មានអាជីវកម្មជាង ២០១,៥ ពាន់ អង្គភាពបានចូលរួម និងចូលរួមទីផ្សារឡើងវិញ កើនឡើង ៣,៥% បើធៀបនឹងឆ្នាំមុន៕