នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំ​កិច្ចប្រជុំ​រដ្ឋាភិបាល​ប្រចាំខែតុលា

(VOVWORLD) - តាមការព្យាករណ៍ នាពេលខាងមុខ ការលំបាក និងបញ្ហាប្រឈមនឹងបន្តកើតមានឡើងច្រើនជាងឱកាស ហើយនឹងមានឧបសគ្គជាច្រើនទៀតចំពោះដំណើរការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំ​កិច្ចប្រជុំ​រដ្ឋាភិបាល​ប្រចាំខែតុលា - ảnh 1នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh (រូបថត៖ VGP/Nhat Bac)

នាថ្ងៃទី ២៩ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh រដ្ឋាភិបាលបានបើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ ២០២២ ដើម្បីវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សង្គមខែតុលា និងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ សំដៅដកបទពិសោធន៍ក្នុងការដឹកនាំ ការសម្របសម្រួលចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ  ធានាការសម្រេចរាល់គោលដៅដែលបានដាក់ចេញ បញ្ចប់ឆ្នាំ ២០២២ ប្រកបដោយជោគជ័យ។

យោងតាមរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគ ក្នុងខែតុលា និងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ ស្ថានភាពសេច្ឋកិច្ច សង្គមបានរីកចម្រើនលើគ្រប់វិស័យជាមួយចំណុចភ្លឺជាច្រើនដូចជា៖ ម៉ាក្រូសេដ្ឋកិច្ចរក្សាបានស្ថិរភាព អតិផរណាស្ថិតក្រោមការគ្រប់គ្រង តុល្យភាពធំៗ សន្តិសុខស្បៀងអាហារត្រូវបានធានា តម្លៃប្រាក់នាំចេញ នាំចូលសម្រេចបានជាង ៦១៦ ពាន់លានដូល្លារអាមេរិក (កើនជាង១៤%); ទីផ្សាររូបិយវត្ថុឆ្លើយតបនឹងការវិវឌ្ឍយ៉ាងឆាប់រហ័ស និងខ្លាំងក្លានៃទីផ្សារអន្តរជាតិ ផលិតកម្មឧស្សាហកម្មបានបន្តងើបឡើងវិញ។ ផលិតកម្មកសិ-រុក្ខ-ជលផលអភិវឌ្ឍន៍ ស្ថិរភាព ពាណិជ្ជកម្ម និងសេវាកម្មបានស្ដារឡើងវិញយ៉ាងសកម្ម។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា តាមការព្យាករណ៍ នាពេលខាងមុខ ការលំបាក និងបញ្ហាប្រឈមនឹងបន្តកើតមានឡើងច្រើនជាងឱកាស ហើយនឹងមានឧបសគ្គជាច្រើនទៀតចំពោះដំណើរការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។ ជាពិសេស ឆ្នាំ ២០២២ ជិតកន្លងផុតទៅហើយ ប៉ុន្តែទំហំការងារកាន់តែកើនឡើង ហើយមានសម្ពាធធំ។ ដូច្នេះហើយ សមាជិករដ្ឋាភិបាលចាំបាច់ត្រូវប្ដេជ្ញាចិត្តខ្ពស់ ខិត្តខំប្រឹងប្រែងថែមទៀត ប្រុងប្រយ័ត្នថែមទៀត និងធ្វើការងារឲ្យកាន់តែមានប្រសិទ្ធភាពជាង ដើម្បីសម្រេចឲ្យបានល្អប្រសើរនូវរាល់គោលដៅ និងភារកិច្ចដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ