នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការកសាងច្បាប់ប្រចាំខែមិថុនា
(VOVWORLD) - អង្គប្រជុំក៏បានពិចារណាលើសំណើកសាងច្បាប់ចំនួន៣ រួមមាន៖ ច្បាប់ទិន្នន័យ; ច្បាប់ស្តីពីការបង្ការជំងឺ; ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខភាព។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១៣ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh រដ្ឋាភិបាលបានបើកកិច្ចប្រជុំស្ដីពីការកសាងច្បាប់ប្រចាំខែមិថុនា ដើម្បីពិភាក្សាលើគម្រោងច្បាប់ចំនួន ៣ រួមមាន៖ ច្បាប់ស្តីពីសារធាតុគីមី (វិសោធនកម្ម); ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការផ្សាយពាណិជ្ជកម្ម; ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស។ អង្គប្រជុំក៏បានពិចារណាលើសំណើកសាងច្បាប់ចំនួន៣ រួមមាន៖ ច្បាប់ទិន្នន័យ; ច្បាប់ស្តីពីការបង្ការជំងឺ; ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខភាព។
អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់លើតម្រូវការបន្តអនុវត្តន៍របកគំហើញស្ដីពីការសុក្រិតស្ថាប័ន ឆ្លើយតបតាមតម្រូវការជាក់ស្តែងដែលបានដាក់ចេញ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងស្ថាប័នក្រោមឱវាទរដ្ឋាភិបាលដឹកនាំការងារកសាងច្បាប់ ផ្តល់អាទិភាពលើធនធានមនុស្ស និងថវិការសម្រាប់ការងារកសាងច្បាប់ សុក្រិតស្ថាប័ន បង្កើនវិន័យ ធានាវឌ្ឍនភាព និងគុណភាពកសាង ចេញផ្សាយឯកសារច្បាប់៖
“ប្រមុខក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទរដ្ឋាភិបាល ត្រូវដឹកនាំដោយផ្ទាល់ និងផ្ដល់ថវិកាសមស្របសម្រាប់ការងារនេះ។ ទន្ទឹមនឹងនោះ បង្កើនវិន័យ ធានាវឌ្ឍនភាព និងគុណភាពក្នុងការកសាង និងចេញផ្សាយឯកសារច្បាប់តាមបទប្បញ្ញត្តិរបស់បក្ស រដ្ឋ និងច្បាប់។ នៅពេលកសាងច្បាប់ គឺយើងត្រូវយើងត្រូវធានាតម្រូវការ ពោលគឺទីមួយ ត្រូវរៀងចំជាច្បាប់នូវរាល់ទស្សនៈមាគ៌ារបស់បក្ស ទីពីរគឺត្រូវរួមចំណែកដោះស្រាយការលំបាកជាក់ស្តែង ទីបី គឺត្រូវឆ្លើយតបតាមតម្រូវការជាក់ស្តែង បញ្ហាចៃដន្យ និងបញ្ហាដែលមានលក្ខណៈជាប្រព័ន្ធផងដែរ”៕