នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រ​ជុំ​ស្ដីពី​ការ​សម្របសម្រួលគោលនយោបាយ រូបិយវត្ថុឆ្នាំ ២០២៤

(VOVWORLD) - បក្ស រដ្ឋ រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ នាំចេញយន្តការ គោលនយោបាយ និងសម្របសម្រួលជាក់ស្ដែងសម្រាប់ ប្រព័ន្ធធនាគារអភិវឌ្ឍន៍ប្រកបដោយចីរភាព សុវត្ថិភាព រួមចំណែកដល់បុព្វហេតុផ្លាស់ប្ដូរថ្មី សមាហរណកម្ម និងការអភិវឌ្ឍប្រទេសជាតិ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រ​ជុំ​ស្ដីពី​ការ​សម្របសម្រួលគោលនយោបាយ រូបិយវត្ថុឆ្នាំ ២០២៤ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការសម្របសម្រួលគោលនយោបាយ រូបិយវត្ថុឆ្នាំ ២០២៤ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៤ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តភារកិច្ចសម្របសម្រួលគោលនយោបាយរូបិយវត្ថុឆ្នាំ ២០២៤ ដោយផ្ដោតសំខាន់លើការដោះស្រាយការលំបាកសម្រាប់ផលិកម្ម អាជីវកម្ម ជំរុញកំណើន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

អញ្ជើញថ្លែងបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា យោងតាមការព្យាករណ៍ស្ថានភាពពិភពលោកក្នុងឆ្នាំ ២០២៤ នៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើន ដោយសារជម្លោះ និងផលប៉ះពាល់ពីជំងឺរាតត្បាត ហើយខឿនសេដ្ឋកិច្ចធំៗលើពិភពលោកនៅតែជួបការលំបាក ប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាម។ ក្នុងបរិបទនោះ បក្ស រដ្ឋ រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ នាំចេញយន្តការ គោលនយោបាយ និងសម្របសម្រួលជាក់ស្ដែងសម្រាប់ ប្រព័ន្ធធនាគារអភិវឌ្ឍន៍ប្រកបដោយចីរភាព សុវត្ថិភាព រួមចំណែកដល់បុព្វហេតុផ្លាស់ប្ដូរថ្មី សមាហរណកម្ម និងការអភិវឌ្ឍប្រទេសជាតិ។ ទោះជាយ៉ាងណាក៏ដោយ ខឿនសេដ្ឋកិច្ចនៅតែមានកំហិត ហើយបន្តជួបប្រទះនឹងការលំបាក សាកល្បង។ "ចាំបាច់ត្រូវតាមដានយ៉ាងដិតដល់នូវស្ថានភាពជាក់ស្ដែង ហើយមានការឆ្លើយតបគោលនយោបាយប្រកបដោយភាពបត់បែននៃទីផ្សារអន្តរជាតិ ក្នុងប្រទេស រួមចំណែកលើកកម្ពស់ឯករាជ្យភាព និងស្វ័យភាពនៃសេដ្ឋកិច្ច។ ប្រកាន់យ៉ាងខ្ជាប់ខ្ជួនគោលដៅប្រតិបត្តិការគោលនយោបាយរូបិយវត្ថុ សម្របសម្រួលដោយសុខដុមរមនាជាមួយគោលនយោបាយសារពើពន្ធ និងគោលនយោបាយផ្សេងទៀត ដើម្បីរួមចំណែកគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ ការគ្រប់គ្រង ត្រូវតែមានភាពសកម្ម ភាពបត់បែន និងកំណត់យ៉ាងច្បាស់លាស់អាទិភាពសមស្របតាមកំណាក់កាល និងពេលវេលានីមួយៗ។ ចាំបាច់ត្រូវបង្កើនសមត្ថភាពវិភាគ ព្យាករណ៍ កសាងគោលនយោបាយ ធានាការឆ្លើយតបទាន់ពេលវេលា បត់បែន និងប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើការតាមដានយ៉ាងដិតដល់នូវស្ថានភាពទីផ្សារ និងពិចារណាពីពេលវេលាសមស្រប និងកម្រិតសមស្របរបស់ឧបករណ៍គោលនយោបាយ និងដំណោះស្រាយជាក់ស្ដែងផងដែរ"។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអង្គប្រជុំផ្ដោតសំខាន់លើកាពិភាក្សា នាំចេញចម្លើយ និងដំណោះស្រាយជាក់លាក់ ដើម្បីសម្របសម្រួលគោលនយោបាយរូបិយវត្ថុ ស្រាយការលំបាកសម្រាប់ផលិតកម្ម អាជីវកម្ម ជំរុញកំណើន គ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាឱ្យមានតុល្យភាពសំខាន់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ