នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជឹញដឹកនាំវេទិកាសេដ្ឋកិច្ចសហប្រតិបតិ្តការ សហករណ៍ឆ្នាំ ២០២២
(VOVWORLD) - ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសមូហភាពជានិច្ចកាលត្រូវបានបក្ស រដ្ឋ និងដៃគូអភិវឌ្ឍន៍នានាយកចិត្តទុកដាក់។
ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសមូហភាពជានិច្ចកាលត្រូវបានបក្ស រដ្ឋ និងដៃគូអភិវឌ្ឍន៍នានាយកចិត្តទុកដាក់ (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីក្នុងវេទិកាសេដ្ឋកិច្ចសហប្រតិបតិ្តការ និងសហករណ៍ឆ្នាំ ២០២២ ក្រោមប្រធានបទ “ការផ្លាស់ប្តូរឌីជីថល - កម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសហប្រតិបត្តិការ និងសហករណ៍ ក្នុងយុគសម័យថ្មីដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២០ NQ/TW” ។ វេទិកានេះធ្វើឡើងតាមទម្រង់ផ្ទាល់ និងអនឡាញ។
អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសមូហភាពជានិច្ចកាលត្រូវបានបក្ស រដ្ឋ និងដៃគូអភិវឌ្ឍន៍នានាយកចិត្តទុកដាក់។ ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពគឺជានិន្នាការដ៏ត្រឹមត្រូវក្នុងបរិបទធ្វើសមាហរណកម្មអន្តរជាតិ ស្របតាមសេដ្ឋកិច្ចទីផ្សារ តម្រង់ទិសដៅសង្គមនិយម។ ដូច្នេះ សេដ្ឋកិច្ចសហប្រតិបត្តិការ សហករណ៍ត្រូវម្ចាស់ការផ្លាស់ប្ដូរថ្មីជាមូលដ្ឋាននូវបែបផែនផលិកម្ម ធ្វើអាជីវកម្ម ការផ្លាស់ប្តូរឌីជីថល ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពអភិវឌ្ឍន៍ថ្មី ហើយជាតម្រូវការបន្ទាន់ និងមិនអាចបញ្ជ្រាសបានឡើយ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើការវិភាគឱកាស និងបញ្ហាប្រឈមក្នុងការផ្លាស់ប្តូរឌីជីថលជាតិនិយាយរួម និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសេដ្ឋកិច្ចសហប្រតិបត្តិការ និងសហករណ៍និយាយរួម។ ចែករំលែកបទពិសោធន៍ក្នុងប្រទេស និងអន្តរជាតិ ហើយលើកដំណោះស្រាយ (ជាពិសេសដំណោះស្រាយរបៀបរបប និងគោលនយោបាយ) និងដំណោះស្រាយជាក់លាក់ ដែលផ្សារភ្ជាប់ជាមួយក្រសួង ស្ថាប័នជាក់លាក់នីមួយៗដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលនៅក្នុងតំបន់សេដ្ឋកិច្ចសហករណ៍៕