នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួប គណប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
(VOVWORLD) - វៀតណាមក៏កំពុងជំរុញយ៉ាងខ្លាំងនូវការវិនិយោគសាធារណៈ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួប គណប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ VNA) |
នារសៀលថ្ងៃទី ២១ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបគណៈប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Paulo Medas ។
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ដើម្បីរក្សាកំណើនខ្ពស់ និងប្រកបដោយចីរភាព រដ្ឋាភិបាលវៀតណាមមានគោលការណ៍ផ្លាស់ប្ដូរថ្មីកម្លាំងចលករកំណើនប្រពៃណី (ការវិនិយោគ ការនាំចេញ ការប្រើប្រាស់) ព្រមទាំងជំរុញកម្លាំងចលករកំណើនថ្មី (សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង)។ វៀតណាមក៏កំពុងជំរុញយ៉ាងខ្លាំងនូវការ
វិនិយោគសាធារណៈ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។ លោក នាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ IMF បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ផ្តល់ជំនួយបច្ចេកទេស និងបណ្តុះបណ្តាលលើវិស័យដូចជា “គ្រប់គ្រងសេដ្ឋកិច្ច គ្រប់គ្រងថវិកា គោលនយោបាយរូបិយវត្ថុ អត្រាប្តូរប្រាក់ ការគ្រប់គ្រងធនាគារ ការអភិវឌ្ឍន៍ទីផ្សារទុន ហិរញ្ញវត្ថុបៃតង។
ជាការឆ្លើយតប លោក Paulo Medas បានផ្តល់អនុសាសន៍ថា វៀតណាមចាំបាច់ត្រូវបន្តសុក្រិតស្ថាប័ន បង្កើតបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព បង្កើនអភិបាលកិច្ច និងទប់ស្កាត់អំពើពុករលួយ។ ប្រធានគណៈប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា IMF ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមដូចទៅនឹងសំណើររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ៕