នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបថ្នាក់ដឹកនាំសហគ្រាសជួរមុខសិង្ហបុរី
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានអបអរសាទរផែនការអនុវត្តន៍រាល់សកម្មភាពវិនិយោគ និងធ្វើអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Lee Chong Min ប្រធានមូលនិធិវិនិយោគ CMIA។ រូបថត៖ Duong Giang/VNA |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញ ទទួលជួបថ្នាក់ដឹកនាំ សម្ព័ន្ធក្រុមហ៊ុន សហគ្រាស និងមូលនិធិវិនិយោគជួរមុខសិង្ហបុរីនិងពិភពលោកដែលមានការិយាល័យប្រចាំនៅសិង្ហបុរី។
នៅក្នុងជំនួបជាមួយ លោក Tow Heng Tan អនុប្រធានក្រុមប្រឹក្សាភិបាល នាយក Sembcorp Industries និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Sembcorp សម្ព័ន្ធក្រុមហ៊ុនមានទុនកម្មសិទ្ធិរបស់រដ្ឋាភិបាលសិង្ហបុរី ដែលមានឯកទេសក្នុងការផ្តល់ដំណោះស្រាយផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍនគរនៅលើសកលលោក បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនមានផែនការបើកមណ្ឌលឧស្សាហកម្មវៀតណាម សិង្ហបុរី (VSIP) បន្ថែមទៀតនៅតាមខេត្ត Lang Son និង Nghe An ដើម្បីអនុវត្តន៍គម្រោង VSIP តាមទិសដៅមណ្ឌលឧស្សាហកម្មឆ្លាតវៃ ទំនើប និងប្រកបដោយចីរភាព ព្រមទាំងអនុវត្តន៍រាល់គម្រោងវាយោអគ្គិសនីនៅលំហសមុទ្រ ដើម្បីនាំចេញទៅកាន់សិង្ហបុរី។
លោកនាយករដ្ឋមន្ត្រីបានអបអរសាទរផែនការអនុវត្តន៍រាល់សកម្មភាពវិនិយោគ និងធ្វើអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាម។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពរបស់ Sembcorp ជាមួយ Becamex (អគ្គក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ឧស្សាហកម្ម) ដើម្បីអភិវឌ្ឍន៍តំបន់ដាច់ដោយឡែកសម្រាប់វិនិយោគិន លើវិស័យសេដ្ឋកិច្ចឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។
នៅក្នុងជំនួបជាមួយលោក Lee Chong Min ប្រធានមូលនិធិវិនិយោគ CMIA (មូលនិធិវិនិយោគដែលមានទីស្នាក់ការកណ្តាលនៅសិង្ហបុរី) និងលោកស្រី Nina Yang នាយិកាប្រតិបត្តិក្រុមហ៊ុន Surbana Jurong (SJ) - ក្រុមហ៊ុនប្រឹក្សាយោបល់សេវាកម្មគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ នគរូបនីយកម្មសកល ដែលមានទុនកម្មសិទ្ធិរដ្ឋសិង្ហបុរី ១០០% លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះគំនិតផ្ដួចផ្ដើមរបស់មូលនិធីវិនិយោគ CMIA និងសម្ព័ន្ធក្រុមហ៊ុន SJ វិនិយោគគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព "តំបន់នគរអេកូឡូស៊ីកសិកម្ម ស្បៀងអាហារបច្ចេកវិទ្យាខ្ពស់" នៅស្រុក Cu Chi ទីក្រុងហូជីមិញ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ CMIA ចូលរួម និងផ្តល់ប្រឹក្សាយោបល់កសាងផែនការ ដើម្បីពង្រីកសក្តានុពលខុសប្លែក និងឱកាសលេចធ្លោរបស់ស្រុក Cu Chi ទីក្រុងហូជីមិញ Binh Duong និងតំបន់ ណាមបូខាងកើតនាពេលអនាគតផងដែរ៕