នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ឧបនាយករដ្ឋមន្ត្រី​សិង្ហបុរីលោក Heng Swee Keat

(VOVWORLD) - នារសៀលថ្ងៃទី១២ ខែកញ្ញា នៅខុទ្ទកាល័យរដ្ឋាភិបាលនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Heng Swee Keat ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ឧបនាយករដ្ឋមន្ត្រី​សិង្ហបុរីលោក Heng Swee Keat - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Heng Swee Keat (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា សិង្ហបុរីគឺជាដៃគូដ៏មានប្រសិទ្ធភាពជាក់ស្ដែងរបស់វៀតណាមក្នុងតំបន់ ជាពិសេសលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងបណ្តុះបណ្តាល។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារ រវាងឧបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Heng Swee Keat និងឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ព្រមទាំងស្នើឲ្យស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរចាំបាច់ត្រូវសហប្រតិបត្តិការយ៉ាងសកម្ម និងទាញយកឱកាសថ្មីសម្រាប់ដំណើរការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ព្រមទាំងធានា សុវត្ថិភាពបណ្តាញអ៊ីនធឺណិតក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ វៀតណាមអបអរសាទរចំពោះវត្តមានរបស់វិនិយោគិនសិង្ហបុរីនៅក្នុងតំបន់ទាំងបី ខាងជើង-កណ្តាល-ខាងត្បូងវៀតណាម ហើយអះអាងពីការត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដល់សហគ្រាសសិង្ហបុរីធ្វើប្រតិបត្តិការនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសិង្ហបូរី បង្កើនការជួយឧបត្ថម្ភវៀតណាមលើវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល ថាមពលបៃតង ហិរញ្ញវត្ថុបៃតង បច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងកម្មាភិបាលគ្រប់គ្រងដល់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ