នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញធចូលរួមកិច្ចប្រជុំWEF Davos 2024 និងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី
(VOVWORLD) - បន្ទាប់ពីចូលរួមកិច្ចប្រជុំ WEF Davos 2024 នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី ដើម្បីរួមចំណែកបង្កើនទំនុកចិត្តផ្នែកនយោបាយ បង្កើន និងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម ជាមួយហុងគ្រី និងរូម៉ានី។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញធចូលរួមកិច្ចប្រជុំWEF Davos 2024 និងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១៦ មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយ អញ្ជើញធ្វើដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស (WEF Davos 2024) និងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែមករា តបតាមការអញ្ជើញរបស់ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orbán និងនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Ion-Marcel Ciolacu ។
កិច្ចប្រជុំ WEF Davos 2024 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ ដោយមានប្រធានបទ៖ "ស្ដារទំនុកចិត្តឡើងវិញ"។ វៀតណាមគឺជាដៃគូមួយក្នុងចំណោមដៃគូទាំង ៩ ដែលត្រូវបាន WEF លើកសំណើសហការរៀបចំកិច្ចសន្ទនាជាយុទ្ធសាស្ត្រជាតិជាមួយ WEF ហើយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh គឺជាថ្នាក់ដឹកនាំមួយរូបក្នុងចំណោមថ្នាក់ដឹកនាំនៃប្រទេសនានាទាំង ៨ ដែលមានជំនួបសន្ទនាដាច់ដោយឡែកជាមួយ WEF។ ប្រការនេះបានបង្ហាញពីការយកចិត្តទុកដាក់ ការទទួលស្គាល់ និងការវាយតម្លៃខ្ពស់របស់ WEF ក៏ដូចជាសម្ព័ន្ធក្រុមហ៊ុនពហុជាតិសាស្ត្រចំពោះតួនាទី ឋានៈអន្តរជាតិ សមិទ្ធិផល និងចក្ខុវិស័យអភិវឌ្ឍន៍របស់វៀតណាម។
បន្ទាប់ពីចូលរួមកិច្ចប្រជុំ WEF Davos 2024 នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី ដើម្បីរួមចំណែកបង្កើនទំនុកចិត្តផ្នែកនយោបាយ បង្កើន និងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម ជាមួយហុងគ្រី និងរូម៉ានី។
ដំណើរទស្សនកិច្ចទាំងនេះក៏មានគោលបំណងតភ្ជាប់ទំនាក់ទំនងរវាងវៀតណាម និងតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត និងរវាងប្រទេសទាំងពីរ ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាសកលផងដែរ៕