នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ធ្វើ​ទស្សនកិច្ច​នៅ​តុលាការ​មជ្ឈត្តកម្ម PCA ជួបសន្ទនាជាមួយអភិបាលក្រុង Amsterdam និងសហគមន៍​ជន​វៀតណាម​នៅហូឡង់

(VOVWORLD) - វៀតណាមបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ PCA ក្នុងការជួយឧបត្ថម្ភដល់ប្រទេសនានា ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី តាមរយៈនីតិវិធីមជ្ឈត្តកម្ម និងការផ្សះផ្សាអន្តរជាតិ។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ធ្វើ​ទស្សនកិច្ច​នៅ​តុលាការ​មជ្ឈត្តកម្ម PCA ជួបសន្ទនាជាមួយអភិបាលក្រុង Amsterdam និងសហគមន៍​ជន​វៀតណាម​នៅហូឡង់ - ảnh 1លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ជួបសន្ទនាជាមួយលោកបណ្ឌិត Marcin Czepelak អគ្គលេខាធិការ PCA 

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានបញ្ជាក់ដូច្នេះកាលពី ថ្ងៃទី ១១ ធ្នូ នៅពេលអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ (ហូឡង់) ហើយបានជួបសន្ទនាជាមួយលោកបណ្ឌិត Marcin Czepelak អគ្គលេខាធិការ PCA ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វត្តមានរបស់ PCA នៅទីក្រុងហាណូយ តាមរយៈការិយាល័យតំណាង គឺជាជំហានដ៏មានអត្ថន័យ ដោយបង្ហាញពីសាររបស់វៀតណាមអំពីការគាំទ្រសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោក ដោយឈរលើច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដោះស្រាយជម្លោះអន្តរជាតិជាមួយដៃគូបរទេសនៅឯស្ថាប័នអាជ្ញាកណ្ដាលផ្សះផ្សា និងមជ្ឈត្តកម្មអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ និងធានាសុខដុមរមនាផលប្រយោជន៍របស់ភាគីនានា ព្រមទាំងស្នើឲ្យ PCA គាំទ្រយ៉ាងសកម្ម និងផ្តល់ប្រឹក្សាដល់វៀតណាមអំពីបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាដែនដី សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ ជួយសម្រួលដល់ការទទួលជនជាតិវៀតណាមមកធ្វើការនៅ PCA។

រីឯខ្លួនវិញ លោកអគ្គលេខាធិការ Marcin Czepelak បានអះអាងថា បាវចនារបស់ PCA ក៏ជាទិសដៅដែលវៀតណាមកំពុងប្រកាន់ខ្ជាប់ “មិនជ្រើសរើសភាគី ប៉ុន្តែជ្រើសរើសយុត្តិធម៌ និងសុចរិត”។ លោកបានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា និងតួនាទីរបស់វៀតណាមក្នុងការជំរុញការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោក Marcin Czepelak បានអះអាងថា លោកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាមជាពិសេសក្រសួងការបរទេស ដើម្បីអនុវត្តន៍សកម្មភាពបណ្តុះបណ្តាល។ លោកបានប្រកាសថា PCA កំពុងជ្រើសរើសអ្នកជំនាញវៀតណាមសម្រាប់ប្រតិបត្តិការការិយាល័យតំណាងនៅប្រទេសវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ធ្វើ​ទស្សនកិច្ច​នៅ​តុលាការ​មជ្ឈត្តកម្ម PCA ជួបសន្ទនាជាមួយអភិបាលក្រុង Amsterdam និងសហគមន៍​ជន​វៀតណាម​នៅហូឡង់ - ảnh 2លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅហូឡង់

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់ នារសៀលថ្ងៃទី ១១ ធ្នូ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំហូឡង់ ជួបសន្ទនាជាមួយអភិបាកក្រុម Amsterdam លោក Femke Halsema និង ជួបជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខនៅហូឡង់។

កាលពីយប់មិញ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅហូឡង់ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ