នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញពិនិត្យតំបន់សេដ្ឋកិច្ច Dinh An ខេត្ត Tra Vinh

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ តុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចុះពិនិត្យតំបន់សេដ្ឋកិច្ច Dinh An នៅឃុំ Dan Thanh ស្រុក Tieu Can ទីរួមខេត្ត Duyen Hai ខេត្ត Tra Vinh។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញពិនិត្យតំបន់សេដ្ឋកិច្ច Dinh An ខេត្ត Tra Vinh - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញពិនិត្យតំបន់សេដ្ឋកិច្ច Dinh An ខេត្ត Tra Vinh

នៅកំពង់ផែក្នុងតំបន់សេដ្ឋកិច្ច Dinh An នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្តាប់ឧទ្ទេសនាមអំពីទិសដៅអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច។ តំបន់សេដ្ឋកិច្ច Dinh An ត្រូវបានតម្រង់ទិសដើម្បីអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចស្នូលរបស់ខេត្ត Tra Vinh ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍវិស័យមួយចំនួនដូចជា ផលិតកម្មថាមពល គីមីឥន្ធនៈ តម្លើងនាវា និងឧស្សាហកម្មជំនួយ ព្រមទាំងអភិវឌ្ឍសេវាកម្ម និងទេសចរណ៍ជាមួយនឹងផលិតផលដ៏វិសេសវិសាលផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចកំពង់ផែ តំបន់ក្រៅពន្ធ តំបន់លំនៅដ្ឋាន និងជនបទថ្មី។

ទាក់ទងនឹងលំហរអភិវឌ្ឍន៍ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបញ្ជាក់ពីប្រសិទ្ធភាពនៃគម្រោង ក្នុងនោះត្រូវដោះស្រាយបញ្ហាអំពីការផ្គត់ផ្គង់ទំនិញតាមកំពង់ផែ បញ្ហាចរាចរណ៍ តភ្ជាប់កំពង់ផែទៅកាន់មូលដ្ឋានក្នុងតំបន់ ត្រិះរិះតភ្ជាប់កំពង់ផែសមុទ្រនៅតំបន់សេដ្ឋកិច្ច Dinh An ជាមួយផ្លូវមាត់សមុទ្រ ស្រាវជ្រាវវិនិយោគសាងសង់ស្ពានតភ្ជាប់ជាមួយ Ben Tre។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក៏បានស្នើឱ្យខេត្ត Tra Vinh ធ្វើឱ្យមានតុល្យភាពប្រភពដើមទុនក្នុងខេត្ត ខិតខំប្រឹងប្រែងចាប់ពីពេលនេះរហូតដល់ចុងអាណត្តិ ដើម្បីអនុវត្តន៍គម្រោងស្ពានតភ្ជាប់ជាមួយខេត្ត Ben Tre ។

មុននោះ នាពេលព្រឹក នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារវីរៈអ្នកម្ដាយវៀតណាម Tran Thi Nhut នៅឃុំ Hung Hoa ស្រុក Tieu Can ខេត្ត Tra Vinh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ