នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍ Vo Nguyen Giap

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា យុទ្ធជន Dien Bien នឹងពង្រីកប្រពៃណីដ៏រុងរឿងរបស់ប្រទេសជាតិ ហើយបន្តអប់រំដល់យុវជនជំនាន់វ័យក្មេងអំពីប្រពៃណីតស៊ូដ៏អង់អាចក្លាហានរបស់ប្រជាជាតិ កសាង មាតុប្រទេសកាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍ Vo Nguyen Giap - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap

នារសៀលថ្ងៃនេះ (១៦ មេសា) នៅវិមានរំលឹកវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅឃុំ Muong Phang ទីក្រុង Dien Bien Phu ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញអុជធូប និងគោរពវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap និងយុទ្ធជនពលីដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន បង្កើតជ័យជំនះ Dien Bien Phu។

បន្ទាប់មក នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាមណ្ឌលកេរ្កិ៍ដំណែលបញ្ជាការដ្ឋានយុទ្ធនាការ Dien Bien Phu; អញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយដល់យុទ្ធជន Dien Bien និងគ្រួសារគោលនយោបាយនៅភូមិសាស្ត្រឃុំ Muong Phan ឃុំ Pa Khoang ទីក្រុង Dien Bien Phu។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា យុទ្ធជន Dien Bien នឹងពង្រីកប្រពៃណីដ៏រុងរឿងរបស់ប្រទេសជាតិ ហើយបន្តអប់រំដល់យុវជនជំនាន់វ័យក្មេងអំពីប្រពៃណីតស៊ូដ៏អង់អាចក្លាហានរបស់ប្រជាជាតិ កសាង មាតុប្រទេសកាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ